km_tn/pro/15/01.md

3.1 KiB

ចម្លើយ​ទន់‌ភ្លន់​រមែង​បន្ថយ​កំហឹង

ធ្វើឲ្យមនុស្សម្នាក់ឈប់ខឹងត្រូវបានគេចាត់ទុកថាដូចជា ដកកំហឹងរបស់អ្នកនោះចេញ។ ការបកប្រែរបៀបផ្សេងទៀតៈ «ការឆ្លើយដោយស្រទន់នឹងធ្វើឲ្យកំហឹងរបស់មនុស្សថយចុះ» (សូមមើលៈ rc://*/ta/man/translate/figs-metaphor)

ប៉ុន្តែ​សម្ដី​គំរោះ‌គំរើយ​តែងតែ​ធ្វើ​ឲ្យ​ច្រឡោត​ខឹង

ធ្វើឲ្យមនុស្សម្នាក់កាន់តែខឹងត្រូវបានគេចាត់ទុកថា ដូចជាធ្វើឲ្យកំហឹងកាន់តែខឹង។ ការបកប្រែរបៀបផ្សេងទៀតៈ «ប៉ុន្តែការនិយាយគំរោះគំរើយធ្វើឲ្យមនុស្សកាន់តែខឹងខ្លាំងឡើង» (សូមមើលៈ rc://*/ta/man/translate/figs-metaphor)

សម្ដី​របស់​អ្នក​មាន​ប្រាជ្ញា រមែង​ធ្វើ​ឲ្យ​អ្នក​ដទៃ​ចង់​ចេះ​ដឹង

ពាក្យថា«អណ្តាត» នៅទីនេះសំដៅទៅលើមនុស្សដែលនិយាយ។ ការបកប្រែរបៀបផ្សេងទៀតៈ «មនុស្សមានប្រាជ្ញាផ្តល់នូវប្រាជ្ញា នៅពេលដែលគេនិយាយ» (សូមមើលៈ rc://*/ta/man/translate/figs-synecdoche)

ឲ្យ​អ្នក​ដទៃ​ចង់​ចេះ​ដឹង

«ធ្វើឲ្យកាន់តែចង់ចេះដឹង» ឬ «ប្រើចំណេះដឹងបានអោយត្រឹមត្រូវ»

មាត់​របស់​មនុស្ស​ខ្លៅ សាប​ព្រោះ​តែ​សេចក្ដី​ល្ងី‌ល្ងើ

អ្នកនិពន្ធនិយាយពីមាត់របស់មនុស្សល្ងីល្ងើដូចជាធុង និង សេចក្តីល្ងីល្ងើប្រៀបបានដូចជា សារធាតុរាវដែលចាក់ចូល។ នៅពេលដែលមនុស្សល្ងីល្ងើនិយាយ មាត់របស់គេចាក់សារធាតុរាវនោះ។ ពាក្យថា «មាត់» តំណាងអស់អ្នកដែលនិយាយ។ ការបកប្រែរបៀបផ្សេងទៀតៈ «មនុស្សល្ងីល្ងើតែងតែនិយាយដោយល្ងីល្ងើ» (សូមមើលៈ [[rc:///ta/man/translate/figs-metaphor]] និង [[rc:///ta/man/translate/figs-synecdoche]])