km_tn/pro/14/19.md

1.7 KiB

​ឱន​កាយ

នេះមានន័យថាឱនចុះដោយការបន្ទាបខ្លួនដើម្បីបង្ហាញពីការគោរព និង​ ផ្តល់កិត្តិយសចំពោះនរណាម្នាក់។ សកម្មភាពនេះតំណាងឲ្យការផ្តល់អំណោយដល់មនុស្សដែលមានឥទ្ធិពល។ (សូមមើលៈfigs-synecdoche)

​មាត់​ទ្វារ​ផ្ទះ​របស់​មនុស្ស​សុចរិត

ពាក្យថា «មាត់ទ្វារ» តំណាងឲ្យច្រកចូលដើម្បីទៅជួបនរណាម្នាក់។ នេះមានន័យថាមនុស្សអាក្រក់នឹងរង់ចាំមនុស្សសុចរិត ហើយអង្វរសុំជួបគេ។ ការបកប្រែរបៀបផ្សេងទៀតៈ «ដើម្បីជួបមនុស្សសុចរិត» (សូមមើលៈ rc://*/ta/man/translate/figs-metonymy)

អ្នក​ក្រីក្រ​តែងតែ​មាន​គេ​ស្អប់ សូម្បី​តែ​អ្នក​ជិត‌ដិត​ក៏​មិន​រាប់​អាន​ដែរ

នេះអាចបញ្ជាក់ជាទម្រង់សកម្ម។ ការបកប្រែរបៀបផ្សេងទៀតៈ «គ្រប់គ្នាស្អប់អ្នកក្រសូម្បីតែអ្នកជិតខាងរបស់គេ» (សូមមើលៈ rc://*/ta/man/translate/figs-activepassive)