km_tn/pro/13/11.md

3.3 KiB

ទ្រព្យ​បាត់‌បង់​ក៏​រហ័ស​ដែរ

«ទ្រព្យដែលថយទៅ» ឬ «ទ្រព្យដែលអស់បន្តិចម្តងៗ»

ទ្រព្យ​រក​បាន​ដោយ​សន្សំ

ឃ្លាថា «ធ្វើការដោយដៃ» សំដៅទៅលើការងារពលកម្មប្រើកម្លាំង ជាជាងការងារប្រើខួរក្បាល ឬ ប្រភេទការងារផ្សេងទៀត។ មនុស្សជាច្រើនមិនសូវឲ្យតម្លៃលើការងារប្រើកម្លាំងទេ» (សូមមើលៈ rc://*/ta/man/translate/figs-metonymy)

រកប្រាក់រមែង​កើន​ឡើង​ជា​ដរាប

លុយត្រូវបានគេប្រៀបប្រដូចទៅនឹងដើមឈើដែលដុះលូតលាស់។ ការបកប្រែរបៀបផ្សេងទៀតៈ«គេរកប្រាក់ចម្រើនឡើង» (សូមមើលៈ rc://*/ta/man/translate/figs-metaphor)

ការ​អស់​សង្ឃឹម​

ពាក្យថា «សង្ឃឹម» នៅទីនេះតំណាងឲ្យអ្វីដែលមនុស្សសង្ឃឹមលើ។ នេះអាចបញ្ជាក់ជាទម្រង់សកម្ម។ ការបកប្រែរបៀបផ្សេងទៀតៈ «នៅពេលដែលមនុស្សម្នាក់សង្ឃឹមលើអ្វីដែលមួយ ប៉ុន្តែពួកគេមិនបានទទួលវាជាយូរមកហើយ» (សូមមើលៈ [[rc:///ta/man/translate/figs-metonymy]] និង [[rc:///ta/man/translate/figs-activepassive]])

​ព្រួយ​ចិត្ត

ការខូចចិត្តរបស់មនុស្ស តំណាងឲ្យមនុស្សដែលពិបាកចិត្តខ្លាំង។ ការបកប្រែរបៀបផ្សេងទៀតៈ «វាធ្វើឲ្យគេកើតទុក្ខជាខ្លាំង» (សូមមើលៈ rc://*/ta/man/translate/figs-idiom)

ដើម​ឈើ​ដែល​មាន​ជីវិត

មនុស្សដែលទទួលបានអ្វីដែលគេសង្ឃឹម ហើយវាធ្វើឲ្យមានក្តីរីករាយ ត្រូវបានគេចាត់ទុកថា ការសម្រេចក្តីសង្ឃឹមរបស់គេប្រៀបបានដូចជាដើមឈើដែលផ្តល់ជីវិត។ ការបកប្រែរបៀបផ្សេងទៀតៈ «ក្តីប្រាថ្នាដ៏វែងឆ្ងាយដូចជាដើមឈើមានជីវិត» (សូមមើលៈ rc://*/ta/man/translate/figs-metaphor)

ដើមឈើជីវិត

«ដើមឈើដែលផ្តល់ជីវិត» ឬ «ដើមឈើដែលមានផ្លែទ្រទ្រង់ជីវិត» បកប្រែពាក្យនេះនៅក្នុងជំពូក ៣ៈ១៧។