km_tn/pro/12/03.md

2.6 KiB

គ្មាន​មនុស្ស​ណា​បាន​តាំង​មាំ‌មួន​ឡើង ដោយ‌សារ​អំពើ​អាក្រក់​ទេ

នេះអាចបញ្ជាក់ជាទម្រង់សកម្ម។ ការបកប្រែរបៀបផ្សេងទៀតៈ «គ្មាននរណាម្នាក់អាចមានសុវត្ថិភាព និង ក្តីសុខដោយសារការធ្វើអាក្រក់ឡើយ» (សូមមើលៈ rc://*/ta/man/translate/figs-activepassive)

មិន​ត្រូវ​រលើង​ឡើយ

ពាក្យថា «រលើង» តំណាងឲ្យការដែលត្រូវការទាញរុក្ខជាតិ ឬ ដើមឈើចេញពីដី។ នេះមិនអាចកើតមានឡើងចំពោះមនុស្សសុចរិតឡើយ។ ការបកប្រែរបៀបផ្សេងទៀតៈ «គឺដូចជាដើមឈើដែលឈរមាំចាក់ឫសយ៉ាងជ្រៅ» (UDB) (សូមមើលៈ [[rc:///ta/man/translate/figs-metaphor]] និង [[rc:///ta/man/translate/figs-activepassive]])

ស្ត្រី​មាន​ចិត្ត​បរិសុទ្ធ នោះ​ជា​មកុដ​ដល់​ប្តី

មកុដតំណាងឲ្យកិត្តិយសដ៏អស្ចារ្យដែលមនុស្សម្នាក់ទទួលបាន។ ការបកប្រែរបៀបផ្សេងទៀតៈ «ប្រពន្ធល្អជាសញ្ញាបង្ហាញថាប្តីមាកិត្តិយសយ៉ាងអស្ចារ្យ» (សូមមើលៈ rc://*/ta/man/translate/figs-metaphor)

ស្ត្រី​ណា​ដែល​នាំ​ឲ្យ​មាន​សេចក្ដី​ខ្មាស និងដូចជាជំងឺដែលបានចាក់ឬស នៅ​ក្នុង​ឆ្អឹង​របស់​ប្តី​វិញ

ជំងឺដែលចាក់ឫសក្នុងឆ្អឹងតំណាងឲ្យការបំផ្លាញជីវិតនរណាម្នាក់។ ការបកប្រែរបៀបផ្សេងទៀតៈ «ទង្វើដ៏គួរឲ្យអាម៉ាស់របស់ប្រពន្ធបំផ្លាញឥទ្ធិពល និង សុភមង្គលរបស់ប្តី» (សូមមើលៈ rc://*/ta/man/translate/figs-simile)