km_tn/pro/09/16.md

2.0 KiB

ល្ងង់ខ្លៅ

«គ្មានបទពិសោធន៍ ឬ ក្មេងខ្ចី»

បែរ​មក​ទី​នេះ

«ចេញពីផ្លូវរបស់គេហើយបែរមកនេះ»

នាងនិយាយ

នេះគឺជាស្ត្រីល្ងង់ខ្លៅ ដែលត្រូវបានគេណែនាំនៅក្នុងជំពូក ៩ៈ១៣។

​អស់​អ្នកដែល​គ្មាន​យោបល់

«អស់អ្នកដែលគ្មានប្រាជ្ញា» ឬ «អស់អ្នកដែលមិនឆ្លាត»

ទឹក​ដែល​លួច​ពី​គេ នោះ​រមែង​ផ្អែម នំប័ុង​ដែល​លួច​គេ នោះ​ក៏ឆ្ងាញ់ណាស់ដែរ

ស្ត្រីល្ងីល្ងឺនិយាយពីភាពរីករាយនៃការលួចទឹក និង នំប៉័ងស្ងាត់ៗ ទៅកាន់បុរសដែលគេងជាមួយនាង ពួកគេនឹងមានភាពរីករាយ។ នេះអាចបញ្ជាក់យ៉ាងច្បាស់នៅក្នុងឧទាហរណ៍មួយៈ «អ្នកអាចរីករាយនឹងខ្ញុំដូចជាអ្នកចូលចិត្តទឹកដែលអ្នកបានលួច ឬនំប៉័ងដែលជាអាថ៌កំបាំង» (សូមមើលៈ rc://*/ta/man/translate/figs-metaphor)

ពួក​មនុស្ស​ស្លាប់​មាន​នៅ​ទី​នោះ

«អស់ពួកបុរសដែលបានទៅរកនាងពេលនេះបានស្លាប់អស់ហើយ»

ទី​ជម្រៅ​នៃ​ស្ថាន​ឃុំ​ព្រលឹង

«ស្ថានឃុំព្រលឹង» សំដៅទៅលើពិភពនៃសេចក្តីស្លាប់។ (សូមមើលៈ UDB)