km_tn/pro/09/10.md

3.6 KiB

ព័ត៌មានទូទៅៈ

ខទាំងនេះបានបញ្ចប់សារនៃប្រាជ្ញា។

ការ​កោត​ខ្លាច​ព្រះ‌អម្ចាស់

បកប្រែឃ្លានេះនៅក្នុងជំពូក ១ៈ៧។

ដ្បិត​ដោយ‌សារ​យើង នោះ​អស់​ទាំង​ថ្ងៃ​របស់​កូន នឹង​បាន​ចម្រើន​ជា​ច្រើន​ឡើង

នេះអាចបញ្ជាក់ជាទម្រង់សកម្ម។ ការបកប្រែរបៀបផ្សេងទៀតៈ «យើងនឹងចម្រុងចម្រើនថ្ងៃរបស់កូន» ឬ «យើងនឹងធ្វើឲ្យកូនរស់នៅមានអាយុវែង» (សូមមើលៈ rc://*/ta/man/translate/figs-activepassive)

ដ្បិត​ដោយ‌សារ​យើង

ប្រាជ្ញាដែលមានលក្ខណៈជាស្រ្តី បានបន្តនិយាយនៅត្រង់នេះ។ (សូមមើលៈ rc://*/ta/man/translate/figs-personification)

ថ្ងៃ​របស់​កូន នឹង​បាន​ចម្រើន​ជា​ច្រើន​ឡើង ហើយ​អស់​ទាំង​ឆ្នាំ​នៃ​អាយុ​កូន នឹង​បាន​យឺន‌យូរ​ទៅ

ឃ្លាទាំងពីរនេះមានន័យមូលដ្ឋានដូចគ្នា ហើយត្រូវបានយកមកប្រើដើម្បីបញ្ជាក់ពីអត្ថប្រយោជន៍ដ៏អស្ចារ្យដែលប្រាជ្ញាមាន។ (សូមមើលៈ rc://*/ta/man/translate/figs-parallelism)

ទាំង​ឆ្នាំ​នៃ​អាយុ​កូន នឹង​បាន​យឺន‌យូរ​ទៅ

ប្រាជ្ញានិយាយពីអាយុជីវិត ដូចជាវត្ថុអ្វីមួយ។ នេះអាចបញ្ជាក់ជាទម្រង់សកម្ម។ ការបកប្រែរបៀបផ្សេងទៀតៈ «យើងនឹងបន្ថែមអាយុដល់ឯង» ឬ «យើងនឹងបន្ថែមថ្ងៃរបស់កូន» ឬ «យើងនឹងធ្វើឲ្យកូនមានអាយុវែង» (សូមមើលៈ [[rc:///ta/man/translate/figs-metaphor]] និង [[rc:///ta/man/translate/figs-activepassive]])

បើ​កូនមាន​ប្រាជ្ញា...បើ​កូន​ចំអក

ប្រយោគទាំងពីរនេះហាក់ដូចជាមានន័យដូចគ្នា ដែលមនុស្សមានប្រាជ្ញាចម្រើនប្រាជ្ញាចំពោះខ្លួនគេដោយសារប្រាជ្ញា ហើយអ្នកដែលចំអកនឹងទទួលរងដោយសារទង្វើររបស់គេ។

កូន​ម្នាក់គត់ នឹង​ត្រូវ​រង​ភារៈ​នោះ

នេះនិយាយពីផលវិបាកដែលទង្វើរអាក្រក់របស់មនុស្សម្នាក់ ដូចជាបន្ទុកយ៉ាងធ្ងន់មនុស្សម្នាក់ស្ពាយនៅលើខ្នងរបស់គេ។ (សូមមើលៈ rc://*/ta/man/translate/figs-metaphor)