km_tn/pro/09/03.md

2.5 KiB

ព័ត៌មានទូទៅៈ

ខទាំងនេះចាប់ផ្តើមផ្តល់សារនៃប្រាជ្ញា ដែលមានលក្ខណៈដូចជាស្ត្រី។ (សូមមើលៈ rc://*/ta/man/translate/figs-personification)

បាន​ទាំង​ចាត់​ពួក​ស្រី​បម្រើ​ក្រមុំៗ​ឲ្យ​ចេញ​ទៅ

ពួក​ស្រី​ទាំងនេះចេញទៅអញ្ជើញមនុស្សម្នាឲ្យមកចូលរួមពិធីជប់លៀង ដែលប្រាជ្ញាបានរៀបចំ។

​ពួក​ស្រី​បម្រើ

ស្រ្តីក្មេងៗ ឬ ក្មេងស្រីដែលបម្រើស្រ្តីដែលគួរឲ្យគោរព និង ចាស់ទុំដូចជាប្រាជ្ញា។

​ស្រែក​ប្រកាស

«ប្រាជ្ញាប្រកាស» ឬ «កោះហៅ» ការបកប្រែរបៀបផ្សេងទៀតៈ «ប្រាជ្ញាស្រែកឮៗអញ្ជើញគេមក»

ទី​ខ្ពស់​បំផុត​នៃ​ទី​ក្រុង

ការស្រែកហៅអញ្ជើញពីទីខ្ពស់ដែលមនុស្សគ្រប់គ្នាអាចស្តាប់ឮបាន។

តើអ្នក​ណា​ដែល​ឆោត​ល្ងង់ខ្លះ? ចូរ​...អ្នកដែលខ្វះប្រាជ្ញា

ឃ្លាទាំងពីរនេះពិពណ៌នាពីក្រុមនុស្សដូចគ្នា ដែលត្រូវការប្រាជ្ញាថែមទៀតនៅក្នុងជីវិតរបស់គេ។ សំណួរនៅទីនេះសំដៅទៅលើចំពោះមនុស្សប្រភេទនេះទាំងអស់។ ការបកប្រែរបៀបផ្សេងទៀតៈ «អស់អ្នកដែលល្ងង់ខ្លៅ ចូរអស់អ្នកដែលខ្វះប្រាជ្ញា»

ល្ងង់ខ្លៅ

«គ្មានបទពិសោធន៍ ឬ ក្មេងខ្ចី»

ចូរ​បែរ​ចូល​មក​ក្នុង​ទី​នេះ

«ចូរបែរផ្លូវ ហើយមកផ្ទះរបស់ខ្ញុំ»