km_tn/pro/07/04.md

2.2 KiB

ចូរ​និយាយដោយ​ប្រាជ្ញា «​អ្នកគឺជា​ប្អូនស្រីរបស់ខ្ញុំ»

ពាក្យប្រាជ្ញានៅទីនេះ ត្រូវបានគេចាត់ទុកថាដូចជាមនុស្ស។ ការបកប្រែរបៀបផ្សេងទៀតៈ «ឲ្យតម្លៃប្រាជ្ញា ដូចជាប្អូនស្រី» (សូមមើលៈ rc://*/ta/man/translate/figs-personification)

ត្រូវ​ហៅ​ការ​ចេះ​ដឹង​ថា​ជា​មិត្ត​សម្លាញ់

នៅទីនេះគុណតម្លៃរបស់ការចេះដឹងត្រូវបានគេចាត់ទុកដូចជាមិនសម្លាញ់ ឬ សាច់ញាតិ។ ការបកប្រែរបៀបផ្សេងទៀតៈ «ចាត់ទុកការចេះដឹងដូចជាមិត្តសម្លាញ់» (សូមមើលៈ rc://*/ta/man/translate/figs-personification)

សាច់ញាតិ

«សាច់ញាតិ» ឬ «សមាជិកគ្រួសារ»

​ស្ត្រី​ក្បត់​ប្ដី

នេះសំដៅទៅលើស្រ្តីទាំងឡាយណានៅជាមួយបុរសដោយមិនបានរៀបការ។ ការបកប្រែរបៀបផ្សេងទៀតៈ «មនុស្សស្រីដែលមិនគួរធ្វើអ្វីជាមួយនាង»

ប្រពន្ធ​គេ

នេះសំដៅទៅលើស្ត្រីទាំងឡាយណាដែលមិនត្រូវបានស្គាល់ដោយបុរសណា។

ដែល​ប្រសប់​លួង‌លោម

ពាក្យចេតនាបញ្ឆោត ត្រូវបានគេចាត់ទុកថា ដូចជាអ្វីដែលទន់រលោង។ ការបកប្រែរបៀបផ្សេងទៀតៈ «អ្នកដែលនិយាយសម្តីផ្អែម តែក្នុងគោលបំណងចង់បញ្ឆោតអ្នក»