km_tn/pro/07/01.md

3.8 KiB
Raw Permalink Blame History

កុំ​ភ្លេច​ពាក្យ​បណ្ដាំ​យើង

ការរក្សានៅទីនេះតំណាងឲ្យការស្តាប់បង្គាប់។ ការបកប្រែរបៀបផ្សេងទៀតៈ «ស្តាប់បង្គាប់តាមពាក្យរបស់យើង» (សូមមើលៈ rc://*/ta/man/translate/figs-metaphor)

ចូរ​ចង‌ចាំ​ពាក្យ​ដែល​យើងទូន្មាន

ពាក្យទូន្មានរបស់ព្រះជាម្ចាស់នៅទីនេះគឺ និយាយដែលវាដូចជាអ្វីដែលមនុស្សអាចរក្សាទុកនៅក្នុងឃ្លាំងបាន។ ការបកប្រែរបៀបផ្សេងទៀតៈ «ចងចាំពាក្យទូន្មានរបស់យើង» (សូមមើលៈ rc://*/ta/man/translate/figs-metaphor)

ចូរ​រក្សាសេចក្តីបង្រៀនរបស់យើង

ការរក្សានៅទីនេះតំណាងឲ្យការដែលស្តាប់បង្គាប់។ ការបកប្រែរបៀបផ្សេងទៀតៈ «ស្តាប់បង្គាប់សេចក្តីបង្រៀនរបស់យើង» (សូមមើលៈ rc://*/ta/man/translate/figs-metaphor)

​ដូច​ជា​កែវ​ភ្នែក

កែវភ្នែក គឺជាកែវភ្នែកដែលនៅខាងក្នុងភ្នែក ដែលជាធម្មតាវាការពារភ្នែកមនុស្សពីការប៉ះទង្កិចនឹងរបស់អ្វីដែលហើរមកប៉ះលើមុខ។ ពាក្យថា «កែវភ្នែក» នៅទីនេះតំណាងឲ្យអ្វីដែលមនុស្សឲ្យតម្លៃ ហើយការពារបំផុត។ ការបកប្រែរបៀបផ្សេងទៀតៈ «ជាកម្មសិទ្ធរបស់អ្នកដែលមានតម្លៃបំផុត» (សូមមើលៈ rc://*/ta/man/translate/figs-idiom)

ចូរ​ចង‌ចាំ​ពាក្យ​របស់​ឪពុក​គ្រប់​ពេល​វេលា

អាចមានន័យថា គឺ១) ថាអ្នកនិពន្ធចង់ឲ្យកូនរបស់គាត់ឆ្លាក់ពាក្យទូន្មានពីព្រះជាម្ចាស់លើចិញ្ចៀនហើយពាក់វា ឬ គឺ២) អ្នកនិពន្ធចង់ឲ្យកូនរបស់គាត់តែងតែចងចាំពាក្យទូន្មានរបស់ព្រះជាម្ចាស់ ដូចជាពាក់ចិញ្ចៀន។ (សូមមើលៈ rc://*/ta/man/translate/figs-metaphor)

ចារឹក​ទុក​ក្នុង​ដួង​ចិត្ត​ជានិច្ច

ពាក្យចិត្ត នៅទីនេះតំណាងឲ្យចិត្តរបស់មនុស្ស និង ការចងចាំអ្វីមួយបានល្អ ត្រូវបានគេចាត់ទុកថា ដូចជាមនុស្សដែលបានចារឹកនៅលើថ្ម។ សូមមើលរបៀបដែលអ្នកបកប្រែនៅក្នុងជំពូក ៣ៈ៣។ ការបកប្រែរបៀបផ្សេងទៀតៈ «ចូរចងចាំនូវទូន្មាន ដូចជាគេចារឹកនៅលើថ្ម» (សូមមើលៈ rc://*/ta/man/translate/figs-metaphor)