km_tn/pro/06/20.md

2.3 KiB

ចូរ​ស្ដាប់​ឱវាទ​របស់​យើង...កុំ​ចោលសេចក្តីបង្រៀនរបស់​ម្ដាយកូនឡើយ។

ឃ្លាទាំងពីរនេះបើគិតមួយបែប គឺមានន័យដូចគ្នា។ ម៉្យាងទៀតការសង្កត់ធ្ងន់ម្តងហើយម្តងទៀតដែលបញ្ជាក់ថា​ទាំង «ឪពុក» និង «ម្តាយ» គឺរួមបញ្ចូលទាំងស្រ្តីក្នុងដំណើរការបង្រៀននេះ។ (សូមមើលៈ rc://*/ta/man/translate/figs-parallelism)

កុំ​ចោលសេចក្តីបង្រៀនរបស់​ម្ដាយកូនឡើយ

ពាក្យប្រៀបធៀបនេះកំពុងប្រើន័យអវិជ្ជមាន «បោះបង់ចោល» ដើម្បីធ្វើឲ្យវាមានន័យវិជ្ជមានថា «ស្តាប់បង្គាប់»។ ការបកប្រែរបៀបផ្សេងទៀតៈ «ស្តាប់បង្គាប់ចំពោះសេចក្តីបង្រៀនរបស់ម្តាយអ្នក» (សូមមើលៈ rc://*/ta/man/translate/figs-litotes)

ចូរ​ចង​ចាំ​ទុក​ក្នុង​ចិត្ត ចូរ​រក្សា​ជាប់​នឹង​ខ្លួន​ដូច​គ្រឿង​អលង្ការ

ឃ្លាទាំងពីរនេះមានន័យមូលដ្ឋានដូចគ្នា។ ពួកវាពិពណ៌នាពីសេចក្តីប្រៀនប្រដៅ និង ការទូន្មាន ដូចជាបានសរសេរចុះដេើម្បីឲ្យគេអាចដាក់វាជាប់ខ្លួន ដើម្បីរំលឹកគេ។ (សូមមើលៈ rc://*/ta/man/translate/figs-metaphor)

ចូរ​ចង​ចាំ​ទុក​ក្នុង​ចិត្ត

«ស្រឡាញ់សេចក្តីទាំងនោះ» ឬ «គិតពីសេចក្តីទាំងនោះ»