km_tn/pro/06/09.md

4.6 KiB

តើ​កូន​នៅ​តែ​ដេក​ដល់​ណា​ទៀត...តើ​ដល់​អង្កាល់​ទើប​កូនភ្ញាក់​ឡើង?

គ្រូបង្រៀនប្រើសំណួរទាំងនេះដើម្បីស្តីបន្ទោសដល់អស់មនុស្សខ្ចិលដែលចូលចិត្តដេកច្រើន។ ការបកប្រែរបៀបផ្សេងទៀតៈ «ក្រោកឡើង មនុស្សកម្ជិលអើយ! ងើបចេញពីគ្រែ!» (សូមមើលៈ [[rc:///ta/man/translate/figs-parallelism]] និង [[rc:///ta/man/translate/figs-rquestion]])

ដេក​ថែម​បន្តិច...ដេក​ឱប​ដៃ​បន្តិច

ទាំងអស់នេះជាអ្វីដែលមនុស្សខ្ជិលតែងតែនិយាយ។

ដេក​ថែម​បន្តិច ចង់​ដំអក់​បន្តិច

ប្រយោគទាំងពីរនេះមានន័យដូចគ្នា។ ប្រយោគនេះអាចបញ្ជាក់ជាប្រយោគពេញលេញ។ ការបកប្រែរបៀបផ្សេងទៀតៈ «ញុំនឹងគេងបានយូរជាងនេះបន្តិច។ ទុកឱ្យខ្ញុំគេងតិចជាងនេះបន្តិច» (សូមមើលៈ [[rc:///ta/man/translate/figs-parallelism]] និង [[rc:///ta/man/translate/figs-ellipsis]])

ដេក​ឱប​ដៃ​បន្តិច

ជាទូទៅមនុស្សចូលចិត្តអោបដៃពួកគេ ខណៈពេលដែលអង្គុយដើម្បីសម្រាកឲ្យបានកាន់តែស្រួល។ ការបកប្រែរបៀបផ្សេងទៀតៈ «ខ្ញុំអោបដៃបន្តិច ហើយគេងតែបន្តិចប៉ុណ្ណោះ» (សូមមើលៈ rc://*/ta/man/translate/figs-metonymy)

កូននឹង​ខ្វះ​ខាត ហើយ​ធ្លាក់​ខ្លួន​ក្រ​ភ្លាម

នេះអាចបញ្ជាក់ជាប្រយោគថ្មីដើម្បីឲ្យកាន់តែច្បាស់ថា នេះគឺជាលទ្ធផលនៃភាពខ្ជិលច្រអូស។ ការបកប្រែរបៀបផ្សេងទៀតៈ «ប្រសិនបើបន្តខ្ជិលច្រអូសទៀត នោះភាពក្រីក្រនឹងកើតមានដល់អ្នក» ឬ «ពេលដែលអ្នកកំពុងតែដេកនោះភាពក្រីក្រនឹងមក» (សូមមើលៈ rc://*/ta/man/translate/figs-explicit)

កូននឹង​ខ្វះ​ខាត ហើយ​ធ្លាក់​ខ្លួន​ក្រ​ភ្លាម ដូចមានមកលួច

មិនយូរទេមនុស្សខ្ជិលនឹងធ្លាក់ខ្លួនក្រភ្លាម ដូចជាចោរមកប្លន់ភ្លាម។ ការបកប្រែរបៀបផ្សេងទៀតៈ «អ្នកនឹងក្លាយជាអ្នកក្រភ្លាមៗ ដូចជាចោរមកប្លន់យកទ្រព្យដែលអ្នកមាន» (សូមមើលៈ rc://*/ta/man/translate/figs-simile)

ហើយមានតម្រូវការហើយត្រូវការជំនួយជាដរាប

ភ្លាមៗមនុស្សខ្ជិលនឹងមានតម្រូវការ ដូចជាទាហានដែលដកយករបស់ពីមនុស្សម្នាក់។ នេះអាចបញ្ជាក់ជាប្រយោគពេញលេញបាន។ ការបកប្រែរបៀបផ្សេងទៀតៈ «ហើយតម្រូវការបស់អ្នកនឹងរត់មករកអ្នកដូចជាទាហានប្រដាប់អាវុធ» ឬ «ហើយអ្នកនឹងក្លាយជាមនុស្សខ្វះខាត ដូចជាទាហានប្រដាប់អាវុធបានរឹបយករបស់របរអ្នក» (សូមមើលៈ [[rc:///ta/man/translate/figs-simile]] និង [[rc:///ta/man/translate/figs-ellipsis]])

ទាហានប្រដាប់អាវុធ

«ទាហានដែលកាន់អាវុធ» ឬ «មនុស្សដែលមានអាវុធ»