km_tn/pro/04/26.md

3.3 KiB

ត្រូវកំណត់​ផ្លូវ​ដែល​ជើងកូន​ដើរ

ពាក្យថា «ជើង» នៅទីនេះតំណាងឲ្យមនុស្សដែលកំពុងដើរ។ អ្នកនិពន្ធនិយាយពីសកម្មភាពរបស់មនុស្សដែលគេកំពុងតែដើរ និង ធ្វើផែនការដោយប្រុងប្រយ័ត្នដូចជាបង្កើតកម្រិតនៃផ្លូវនោះ។ ការបកប្រែរបៀបផ្សេងទៀតៈ «កំណត់ផ្លូវដែលត្រូវដើរ» ឬ «រៀបចំឱ្យបានល្អនូវអ្វីដែលអ្នកចង់ធ្វើ» (សូមមើលៈ [[rc:///ta/man/translate/figs-synecdoche]] និង [[rc:///ta/man/translate/figs-metaphor]])

កំណត់ផ្លូវ

«ផ្លូវរលោង» ឬ «ផ្លូវណាមួយ»

​​ផ្លូវ​របស់កូននឹងមានសុវត្ថិភាព

អ្នកនិពន្ធនិយាយពីសកម្មភាពរបស់មនុស្សម្នាក់ ដូចជាមនុស្សកំពុងដើរលើផ្លូវ ហើយសកម្មភាពទាំងនោះទទួលបានជោគជ័យ ដូចជាផ្លូវដែលមានសុវត្ថិភាព និង សន្តិសុខល្អ។ ការបកប្រែរបៀបផ្សេងទៀតៈ «នោះអ្វីៗដែលអ្នកធ្វើនឹងត្រឹមត្រូវ» (សូមមើលៈ rc://*/ta/man/translate/figs-metaphor)

កុំ​ងាក​បែរ​ទៅ​ខាង​ស្តាំ ឬ​ខាង​ឆ្វេង​ឡើយ

ទិសដៅ «ស្តាំ» ឬ «ឆ្វេង» ចេញពីការរួមបញ្ចូលគ្នា ដែលមានន័យថាមនុស្សម្នាក់មិនបែរចេញពីផ្លូវ ដែលបានកំណត់ទៅទិសដៅណាមួយឡើយ។ ការបកប្រែរបៀបផ្សេងទៀតៈ «ដើរត្រង់ទៅមុខមិនចាកចេញពីផ្លូវដែលបានកំណត់» (សូមមើលៈ rc://*/ta/man/translate/figs-merism)

ត្រូវ​ឲ្យ​ជើងរបស់កូនងាកចេញ​ពី​សេចក្ដី​អាក្រក់​វិញ

ពាក្យថា «ជើង» នៅទីនេះតំណាងឲ្យមនុស្សដែលដើរ។ អ្នកនិពន្ធនិយាយពីការដែលមិនចុះចូលនឹងសកម្មភាពអាក្រក់ ដូចជាមនុស្សដែលដើរចេញពីការអាក្រក់។ ការបកប្រែរបៀបផ្សេងទៀតៈ «បែរចេញពីការអាក្រក់» ឬ «នៅឲ្យឆ្ងាយពីការអាក្រក់» (សូមមើលៈ [[rc:///ta/man/translate/figs-synecdoche]] និង [[rc:///ta/man/translate/figs-metaphor]])