km_tn/pro/04/20.md

2.5 KiB

យកចិត្តទុកដាក់

«ស្តាប់ដោយប្រុងប្រយ័ត្ន»

ចូរ​ផ្ទៀង​ត្រចៀក ចូរ​ត្រង‌ត្រាប់​ស្ដាប់​ពាក្យ​ទូន្មាន និង​សេចក្តីបង្រៀនរបស់យើង

ពាក្យថា «ត្រចៀក» នៅទីនេះតំណាងឲ្យមនុស្សដែលកំពុងស្តាប់។ អ្នកនិពន្ធនិយាយពីការស្តាប់នរណាម្នាក់ដោយយកចិត្តទុកដាក់ ដូចជាការរៀនពីអ្វីមួយដោយផ្ទៀងត្រចៀកជាប់នឹងអ្វីដែលម្នាក់នោះកំពុងនិយាយ។ ពាក្យថា «សេចក្តីបង្រៀន» អាចបកប្រែជាកិរិយាស័ព្ទ។ ការបកប្រែរបៀបផ្សេងទៀតៈ «សូមស្តាប់ដោយប្រុងប្រយ័ត្នចំពោះអ្វីដែលខ្ញុំកំពុងនិយាយ» (សូមមើល​: [[rc:///ta/man/translate/figs-synecdoche]] និង [[rc:///ta/man/translate/figs-metaphor]] និង rc://*/ta/man/translate/figs-abstractnouns)

កុំ​បំភ្លេច​ពាក្យ​យើង

អ្នកនិពន្ធនិយាយអំពីការគិតអំពីអ្វីមួយជានិច្ច ដូចជាកំពុងរក្សាវានៅកន្លែងដែលមនុស្សម្នាក់អាចមើលឃើញ។ ការបកប្រែរបៀបផ្សេងទៀតៈ «កុំឲ្យបំភ្លេចសេចក្តីទាំងនោះ» (សូមមើលៈ rc://*/ta/man/translate/figs-metaphor)

ត្រូវ​រក្សា​ទុក​ឲ្យ​ជាប់​នៅ​ក្នុង​ដួង​ចិត្ត​របស់កូន

អ្នកនិពន្ធនិយាយពីការចងចាំអ្វីមួយ ដូចជាការរក្សាអ្វីមួយទុកក្នុងចិត្ត។ ការបកប្រែរបៀបផ្សេងទៀតៈ «តែងតែចងចាំសេចក្តីទាំងនោះទុក» (សូមមើលៈ rc://*/ta/man/translate/figs-metaphor)