km_tn/pro/04/18.md

4.2 KiB

ផ្លូវ​របស់​មនុស្ស​សុចរិត...ផ្លូវ​របស់​ជន​ពាល

អ្នកនិពន្ធនិយាយពីសកម្មភាព និង ការរស់នៅរបស់មនុស្សសុចរិត និង មនុស្សពាល ដែលវាជា «ផ្លូវ» ឬ «ផ្លូវ» ដែលពួកគេដើរលើ។ ការបកប្រែរបៀបផ្សេងទៀតៈ «របៀបរស់នៅរបស់មនុស្សសុចរិត...របៀបរស់នៅរបស់មនុស្សពាល» (សូមមើលៈ rc://*/ta/man/translate/figs-metaphor)

ផ្លូវ​របស់​មនុស្ស​សុចរិត​ប្រៀប​បី​ដូច​ជា​ពន្លឺ​អរុណ‌រះ បញ្ចេញ​រស្មី​កាន់​តែ​ភ្លឺ​ឡើងៗ

អ្នកនិពន្ធប្រៀបធៀបផ្លូវរបស់មនុស្សសុចរិតដូចជាពន្លឺអរុណរះ ដែលមានន័យថាពួកគេមានសុវត្ថិភាពដោយសារពួកគេមានពន្លឺដើម្បីមើលពីកន្លែង ដែលគេកំពុងតែដើរ។ ការបកប្រែរបៀបផ្សេងទៀតៈ «មនុស្សសុចរិតដើរលើផ្លូវរបស់ពួកគេដោយសុវត្ថិភាព ដោយសារពន្លឺអរុណរះបញ្ចេញ​រស្មី​កាន់​តែ​ភ្លឺ​ឡើងៗ» (សូមមើលៈ rc://*/ta/man/translate/figs-simile)

ពន្លឺអរុណរះ

នេះសំដៅទៅលើពន្លឺថ្ងៃរះ

រហូត​ដល់​ព្រះ​អាទិត្យ​ពេញ​កម្ដៅ

នេះសំដៅទៅលើពេលថ្ងៃដែលព្រះអាទិត្យជះពន្លឺខ្លាំង។ ការបកប្រែរបៀបផ្សេងទៀតៈ «រហូតទាល់តែព្រះអាទិត្យបញ្ចេញពន្លឺចាំងចែង» ឬ «រហូតទាល់តែពន្លឺថ្ងៃពេញ» (សូមមើលៈ rc://*/ta/man/translate/figs-idiom)

ចំណែក​ផ្លូវ​របស់​ជន​ពាល​វិញ ដូចទៅនឹង​ភាព​ងងឹត​អន្ធការ

អ្នកនិពន្ធប្រៀបធៀបផ្លូវរបស់មនុស្សអាក្រក់ទៅនឹងភាពងងឹតអន្ធការ មានន័យថាពួកគេតែងតែស្ថិតក្នុងភាពគ្រោះថ្នាក់ ដោយសារពួកគេគ្មានពន្លឺដើម្បីមើលផ្លូវដែលគេដើរ។ ការបកប្រែរបៀបផ្សេងទៀតៈ «មនុស្សអាក្រក់ដើរតាមផ្លូវរបស់គេប្រកបដោយគ្រោះថ្នាក់ ដោយសារពួកគេគ្មានពន្លឺ ដែលគេអាចមើលឃើញបាន» (សូមមើលៈ rc://*/ta/man/translate/figs-simile)

ពួក​គេ​មិន​អាច​មើល​ឧបសគ្គ​ដែល​ធ្វើ​ឲ្យ​ខ្លួន​ជំពប់​ដួល​នោះ​ឃើញ​ឡើយ

អ្នកនិពន្ធនិយាយពីបទពិសោធន៍ដែលបង្កគ្រោះថ្នាក់ ដូចជាការជំពប់ដួលទៅលើអ្វីមួយតាមផ្លូវ ដែលគេដើរ។ ការបកប្រែរបៀបផ្សេងទៀតៈ «ពួកគេមិនដឹងថា មូលហេតុអ្វីដែលពួកគេជួបគ្រោះថ្នាក់ និងសំណាងអាក្រក់» (សូមមើលៈ rc://*/ta/man/translate/figs-metaphor)