km_tn/pro/04/16.md

3.1 KiB

ពួកគេ​មិន​ចូល​ដំណេក​ទេ ដរាប​ទាល់​តែ​បាន​ប្រព្រឹត្ត​អំពើ​អាក្រក់​ជា​មុន​សិន

អ្នកនិពន្ធប្រើការបំផ្លើសមួយដើម្បីបញ្ជាក់ពីបំណងចិត្តរបស់មនុស្សអាក្រក់ ដែលចង់តែប្រព្រឹត្តអាក្រក់។ (សូមមើលៈ rc://*/ta/man/translate/figs-hyperbole)

គេ​ដេក​មិន​លក់​ឡើយ

អ្នកនិពន្ធនិយាយពីមនុស្សដែលមិនអាចគេងលក់ដូចជាការគេងគឺជាវត្ថុមួយដែលនរណាម្នាក់លួចពីពួកគេ។ ការបកប្រែរបៀបផ្សេងទៀត: «ពួកគេមិនអាចដេកលក់»

​ប្រសិន​បើ​គេ​មិន​បាន​ធ្វើ​ទុក្ខ​ទោស​អ្នក​ផ្សេង​ទេ​នោះ

អ្នកនិពន្ធនិយាយពីការធ្វើបាបអ្នកដទៃ ដូចជាការធ្វើឲ្យនរណាម្នាក់ជំពប់ដួល» ការបកប្រែរបៀបផ្សេងទៀត: «ប្រសិនបើពួកគេធ្វើបាបនរណាម្នាក់» (សូមមើលៈ rc://*/ta/man/translate/figs-metaphor)

ដ្បិត​គេ​ចិញ្ចឹម​ជីវិត​ដោយ‌សារ​អំពើ​ទុច្ចរិត ហើយ​គេ​ផឹក​ស្រា​ដែល​បាន​មក​ដោយ‌សារ​អំពើ​ឃោរ‌ឃៅ

អាចមានន័យថា គឺ១) នេះជាការប្រៀបធៀបដែលអ្នកនិពន្ធនិយាយពីមនុស្សទាំងនេះដែលចូលចិត្តប្រព្រឹត្តអាក្រក់ឃោឃៅ ប្រៀបបានដូចជាស៊ីផឹក ដូចជាការបរិភោគនំប៉័ង និង ស្រាដែរ។ ការបកប្រែរបៀបផ្សេងទៀតៈ «សេចក្តីអាក្រក់ប្រៀបបានទៅនឹងនំប៉័ងដែលគេបរិភោគ និង អំពើឃោឃៅដូចជាស្រាដែលគេផឹក» ២)មនុស្សទាំងនេះបានអាហារ​ និង ភេសជ្ជៈដោយការប្រព្រឹត្តការអាក្រក់ និង អំពើឃោឃៅ។ ការបកប្រែរបៀបផ្សេងទៀតៈ «ពួកគេបរិភោគនំប៉័ង ដែលគេបានមកពីការធ្វើអាក្រក់ និង ផឹកស្រាដែលបានមកពីអំពើឃោឃៅដែរ» (សូមមើលៈ rc://*/ta/man/translate/figs-metaphor)