km_tn/pro/04/10.md

2.5 KiB

ចូរស្តាប់ពាក្យយើងដោយយកចិត្តទុកដាក់

«ចូរស្តាប់នូវអ្វីដែលយើងបង្រៀនអ្នកដោយប្រុងប្រយ័ត្ន»

នោះ​កូន​នឹង​មាន​អាយុ​វែង

«កូននឹងមានអាយុវែង»

យើង​បាន​ណែ‌នាំ​កូន​ឲ្យ​ស្គាល់​របៀប​រស់​នៅ​ប្រកប​ដោយ​ប្រាជ្ញា និង​បាន​អប់រំ​កូន​ឲ្យ​ដើរ​តាម​ផ្លូវ​ទៀង​ត្រង់

អ្នកនិពន្ធនិយាយពីការបង្រៀនកូនគាត់ឲ្យរស់នៅដោយប្រាជ្ញា ដូចជាការដែលគាត់ដឹកនាំកូនគាត់ដើរលើផ្លូវដែលរកបានប្រាជ្ញា។ ការបកប្រែរបៀបផ្សេងទៀតៈ «ខ្ញុំកំពុងបង្រៀនអ្នកពីរបៀបដែលរស់នៅដោយប្រាជ្ញា ខ្ញុំកំពុងពន្យល់អ្នកពីរបៀបរស់នៅដោយត្រឹមត្រូវ» (សូមមើលៈ rc://*/ta/man/translate/figs-metaphor)

ពេលណាកូន​ដើរតាមផ្លូវ​នេះ នឹង​គ្មាន​ឧបសគ្គ​អ្វី​មក​រារាំង​កូន​ឲ្យ​ជំពប់​ដួល​ឡើយ។

ឃ្លាទាំងពីរនេះមានន័យស្រដៀងគ្នា។ អ្នកនិពន្ធនិយាយពីការសម្រេចចិត្ត និង សកម្មភាពដែលមនុស្សម្នាក់ធ្វើដូចជាមនុស្សម្នាក់ដើរ ឬ រត់លើផ្លូវ និង មនុស្សដែលជោគជ័យប្រៀបដូចជា ផ្លូវដែលគ្មានឧបសគ្គដែលធ្វើឲ្យគេជំពប់ដួលឡើយ។ ការបកប្រែរបៀបផ្សេងទៀតៈ «ពេលដែលអ្នកមានគម្រោងការអ្វីមួយ អ្នកនឹងទទួលបានជោគជ័យ» (សូមមើលៈ [[rc:///ta/man/translate/figs-metaphor]] និង [[rc:///ta/man/translate/figs-parallelism]])