km_tn/pro/04/07.md

4.2 KiB

ព័ត៌មានទូទៅ:

ឪពុកបានបញ្ចប់សេចក្តីបង្រៀនកូនៗពីអ្វីដែលឪពុករបស់គាត់បានបង្រៀន។

ចំណាយ​អ្វីៗ​ទាំង​អស់​ដែល​កូន​មាន ដើម្បី​រក​ឲ្យ​បាន​ការ​ចេះ​ដឹង

«ឲ្យតម្លៃការចេះដឹងជាងអ្វីៗដែលកូនមាន»

ចូរ​ឱប​រឹត​ប្រាជ្ញា​ឲ្យ​ជាប់​ក្នុង​ដួង​ចិត្ត នោះ​ប្រាជ្ញា​នឹង​លើក​តម្កើង​កូន

អ្នកនិពន្ធនិយាយពីប្រាជ្ញាដែលប្រៀបដូចជា ប្រាជ្ញាផ្តល់កិត្តិយសដល់មនុស្ស ដូចជាប្រាជ្ញាបានលើកមនុស្សនោះក្នុងងតំណែងខ្ពង់ខ្ពស់។ ការបកប្រែរបៀបផ្សេងទៀតៈ «បើអ្នកចាប់ប្រាជ្ញាជាប់ នោះប្រាជ្ញានឹងផ្តល់កិត្តិយសដល់អ្នក» (សូមមើលៈ [[rc:///ta/man/translate/figs-personification]] និង [[rc:///ta/man/translate/figs-metaphor]])

ចិត្តស្រឡាញ់

អារម្មណ៍ ឬ ការបង្ហាញពីក្តីស្រឡាញ់ចំពោះនរណាម្នាក់ ឬ អ្វីមួយ។

ប្រាជ្ញានឹងផ្តល់កិត្តិយសដល់អ្នកពេលដែលអ្នកអោបប្រាជ្ញាជាប់

អ្នកនិពន្ធនិយាយពីប្រាជ្ញា ដែលប្រៀបដូចជាស្រ្តី និង មនុស្សដែលឲ្យតម្លៃប្រាជ្ញា ដូចជាមនុស្សដែលដាក់ដៃអោបជុំវិញប្រាជ្ញា។ ការបកប្រែរបៀបផ្សេងទៀតៈ «ប្រសិនបើអ្នកស្រឡាញ់ប្រាជ្ញា នោះប្រាជ្ញានឹងធ្វើឲ្យមនុស្សផ្តល់កិត្តិយសដល់អ្នក» (សូមមើលៈ [[rc:///ta/man/translate/figs-personification]] និង [[rc:///ta/man/translate/figs-metaphor]])

ប្រាជ្ញា​នឹង​ផ្ដល់​ឲ្យ​កូន​បាន​រុងរឿង

អ្នកនិពន្ធបាននិយាយពីកិត្តិយស ដែលមនុស្សម្នាក់នឹងមានពីការចម្រើនប្រាជ្ញា ដូចជាប្រាជ្ញាបំពាក់កម្រងផ្កាលើក្បាលគេ។ ការបកប្រែរបៀបផ្សេងទៀតៈ «ប្រាជ្ញាដូចជាកម្រងផ្កាដែលពាក់លើក្បាលរបស់អ្នកដែលបង្ហាញពីកិត្តិយសដ៏អស្ចារ្យ» (សូមមើលៈ rc://*/ta/man/translate/figs-metaphor)

កម្រង់ផ្កា

រង្វង់កងដែលក្រងស្លឹក ឬ ផ្កា

ប្រាជ្ញា​នឹង​ផ្ដល់​ឲ្យ​កូន​ជា​ម្កុដដ៏ស្រស់ស្អាត

អ្នកនិពន្ធនិយាយពីកិត្តិយសដែលមនុស្សម្នាក់នឹងទទួលបានពីប្រាជ្ញា ប្រៀបដូចជាប្រាជ្ញាបំពាក់ម្កុដលើក្បាលគេ។ ការបកប្រែរបៀបផ្សេងទៀតៈ «ប្រាជ្ញាប្រៀបបានទៅនឹងម្កុដដ៏ស្រស់ស្អាតនៅលើក្បាលរបស់អ្នក» (សូមមើលៈ rc://*/ta/man/translate/figs-metaphor)