km_tn/pro/02/16.md

1.5 KiB

ព័ត៌មានទូទៅ:

ឪពុកបន្តបង្រៀនកូនគាត់ពីរបៀបដែលប្រាជ្ញាការពារគាត់។

ប្រាជ្ញា​នឹង​យោបល់ជួយ​ឲ្យ​កូន​រួច

អ្នកនិពន្ធនិយាយអំពីប្រាជ្ញា និង យោបល់ ប្រៀបដូចជា មនុស្សដែលជួយសង្គ្រោះអស់អ្នកមានប្រាជ្ញានិង យោបល់។ ការបកប្រែរបៀបផ្សេងទៀតៈ «បើអ្នកមានប្រាជ្ញា និង យោបល់ នោះអ្នកនឹងអាចជួយខ្លួនឯងបាន» (សូមមើលៈ rc://*/ta/man/translate/figs-personification)

លះ​ចោល​គូ​សម្លាញ់ ដែល​បាន​គ្នា​ពី​ក្រមុំ​កំលោះ

នេះសំដៅទៅលើប្តីរបស់នាង ដែលនាងបានរៀបការជាមួយកាលនាងនៅក្រមុំ។

សេចក្ដី​សញ្ញា​នៃ​ព្រះ​របស់​ខ្លួន

នេះដូចជាសំដៅទៅលើសេចក្តីសញ្ញាអាពាហ៍ពិពាហ៍ដែលនាងបានចុះជាមួយប្តីរបស់នាងនៅចំពោះព្រះជាម្ចាស់។