km_tn/pro/02/14.md

2.0 KiB

ពួកគេមាន​ចិត្ត​រីក‌រាយ

ពាក្យថា «ពួកគេ» សំដៅទៅលើមនុស្សដូចគ្នានៅក្នុងជំពូក ២ៈ១១។

ត្រេក‌អរ​ដោយ​ចិត្ត​មិនត្រង់របស់​មនុស្ស​អា‌ក្រក់

នេះមានន័យមូលដ្ឋានដូចគ្នានឹងផ្នែកដំបូងនៃប្រយោគ។ ការបកប្រែរបៀបផ្សេងទៀតៈ «រីករាយនឹងអ្វីដែលគេដឹងថាជាការអាក្រក់» (សូមមើលៈ rc://*/ta/man/translate/figs-parallelism)

ផ្លូវ​ពួកគេ​សុទ្ធ​តែ​ក្ងិច‌ក្ងក់

មនុស្សដែលកុហកអ្នកដទៃ ត្រូវបានគេចាត់ទុកថា ពួកគេដើរលើផ្លូវក្ងិចក្ងក់ ឬ ផ្លូវវៀចវេរ។ ការបកប្រែរបៀបផ្សេងទៀតៈ «ពួកគេបោកបញ្ឆោតអ្នកដទៃ» (សូមមើលៈ rc://*/ta/man/translate/figs-metaphor)

ហើយបិទបាំងការទទួលខុសត្រូវ

មនុស្សកុហក នោះអ្នកដទៃនឹងឃើញថាអ្វីដែលគេធ្វើ ត្រូវបានគេចាត់ទុកថាដូចជាគេបានដាក់របាំងបាំងផ្លូវ ដែលគ្មាននរណាតាមគេបាន។ ការបកប្រែរបៀបផ្សេងទៀតៈ «ហើយពួកគេកុហកនោះនឹងគ្មាននរណាម្នាក់នឹងដឹងថាគេធ្វើអីនោះទេ» (សូមមើលៈ rc://*/ta/man/translate/figs-metaphor)