km_tn/pro/02/11.md

3.8 KiB

ការ​ចេះ​គិត​ពិចារណា​នឹង​ការពារ​កូន ហើយ​ការ​ដឹង​ខុស​ត្រូវ​នឹង​ថែ‌រក្សា​កូន

នេះនិយាយអំពី «ការ​ចេះ​គិត​ពិចារណា» និង «ការ​ដឹង​ខុស​ត្រូវ» ប្រៀបបានដូចជាមនុស្សដែលអាចមើលការខុសត្រូវលើនរណាម្នាក់ទៀត។ ប្រយោគទាំងពីរមានន័យមូលដ្ឋានដូចគ្នា។ ការបកប្រែរបៀបផ្សេងទៀតៈ «ដោយសារអ្នកបានគិតដោយប្រុងប្រយ័ត្ន និង យល់ពីអ្វីដែលត្រឹម​ត្រូវ និង មិនត្រឹមត្រូវ នោះអ្នកនឹងមានសុវត្ថិភាព» (សូមមើលៈ [[rc:///ta/man/translate/figs-personification]] និង [[rc:///ta/man/translate/figs-parallelism]])

ការ​ចេះ​គិត​ពិចារណា

គុណតម្លៃនៃការប្រព្រឹត្ត និង និយាយដោយប្រុងប្រយ័ត្ន។

នឹង​ការពារ

ការពារ ថែរក្សា មើលថែនរណាម្នាក់ ឬ អ្វីមួយ

ការទាំងនោះនឹង​ជួយ​ឲ្យ​កូន​រួច​ពី​ផ្លូវ​អា‌ក្រក់

ឃា្លថា «ការទាំងនោះ» សំដៅទៅលើការ​ចេះ​គិត​ពិចារណា និង ការ​ដឹង​ខុស​ត្រូវ ដែលត្រូវបានគេចាត់ទុកថាដូចជាមនុស្សដែលអាចជួយសង្គ្រោះនរណាម្នាក់ពីការអាក្រក់» ការបកប្រែរបៀបផ្សេងទៀត : «អ្នកនឹងដឹងថាត្រូវនៅអោយឆ្ងាយពីអ្វីដែលអាក្រក់» (សូមមើលៈ rc://*/ta/man/translate/figs-personification)

ពី​ផ្លូវ​អា‌ក្រក់

ការប្រព្រឹត្តិអាក្រក់ត្រូវបានគេចាត់ទុកថា ការអាក្រក់គឺជារបៀប ឬ ផ្លូវដែលមនុស្សដើរ។ (សូមមើលៈ rc://*/ta/man/translate/figs-metaphor)

ជា​អ្នក​ដែល​បោះ‌បង់​ចោល​ផ្លូវ​ទៀង​ត្រង់ ដើម្បី​នឹង​ដើរ​តាម​ផ្លូវ​ងងឹត​វិញ

មនុស្សម្នាក់ដែលលែងធ្វើកិច្ចការដែលត្រឹមត្រូវ ប៉ុន្តែសម្រេចចិត្តទៅធ្វើការអាក្រក់វិញ ត្រូវបានគេចាត់ទុកថាបោះបង់ចោលផ្លូវទៀងត្រង់ ហើយជ្រើសរើសដើរផ្លូវងងឹតវិញ។ (សូមមើលៈ rc://*/ta/man/translate/figs-metaphor)

ជា​អ្នក​ដែល​បោះ‌បង់​ចោល

ពាក្យថា «អ្នក» សំដៅទៅលើមនុស្សដែលនិយាយសេចក្តីមិនពិត។

បោះ‌បង់​ចោល

ចាកចេញ និង មិនត្រឡប់មករកនរណាម្នាក់ ឬ របស់អ្វីមួយ។