km_tn/pro/02/09.md

2.0 KiB
Raw Permalink Blame History

​សេចក្ដី​ទៀង​ត្រង់

«សេចក្តីស្មោះត្រង់»

​គ្រប់​ទាំង​ផ្លូវ​ល្អ

ឥរិយាបថដែលជាប្រាជ្ញា និង គាប់ព្រះហឫទ័យព្រះជាម្ចាស់ ត្រូវបានគេចាត់ទុកថា ជាមាគា៌ល្អ។ ការបកប្រែរបៀបផ្សេងទៀតៈ «របៀបរស់នៅដែលគាប់ព្រះហឫទ័យព្រះជាម្ចាស់» (សូមមើលfigs-metaphor)

​ប្រាជ្ញា​នឹង​ចូល​មក​ស្ថិត​នៅ​ក្នុង​ចិត្ត​កូន

ពាក្យថា «ចិត្ត» នៅទីនេះតំណាងឲ្យភាពខាងក្នុងរបស់មនុស្ស។ មនុស្សដែលមានប្រាជ្ញា ត្រូវបានគេចាត់ទុកថា ប្រាជ្ញាចូលទៅក្នុងចិត្តគេ។ ការបកប្រែរបៀបផ្សេងទៀតៈ «អ្នកចម្រើនប្រាជ្ញាថែមទៀត» ឬ «អ្នកនឹងរៀនពីរបៀបដែលមានប្រាជ្ញាពិតប្រាកដ» (សូមមើលៈ [[rc:///ta/man/translate/figs-metonymy]] និង [[rc:///ta/man/translate/figs-metaphor]])

គាប់​ចិត្ត​ដល់​ព្រលឹងកូនផង

ពាក្យថា «ព្រលឹង» នៅទីនេះតំណាងឲ្យមនុស្សទាំងមូល។ ការបកប្រែរបៀបផ្សេងទៀតៈ «គាប់ចិត្តខ្លួនឯង» ឬ «ពេញចិត្តខ្លួនឯង» (សូមមើលៈ rc://*/ta/man/translate/figs-synecdoche)