km_tn/pro/02/06.md

4.2 KiB
Raw Permalink Blame History

ចេញ​ពី​ព្រះ‌ឪស្ឋ​របស់​ព្រះ‌អង្គ​មក គឺជាចំណេះដឹងហើយនិងយោបល់

ពាក្យថា «ព្រះ‌ឪស្ឋ» នៅទីនេះតំណាងឲ្យព្រះអម្ចាស់ផ្ទាល់ ឬ អ្វីដែលព្រះអង្គមានព្រះបន្ទូល។ ការបកប្រែរបៀបផ្សេងទៀតៈ «ការដែលចេញពីព្រះអម្ចាស់​មកនោះគឺជាចំណេះដឹង ហើយនឹងយោបល់» ឬ «ព្រះអម្ចាស់បើកសម្តែងនូវអ្វីដែលយើងចង់ដឹង និង ចង់យល់» (សូមមើលៈ rc://*/ta/man/translate/figs-metonymy)

ព្រះ‌អង្គ​បម្រុង​ទុក​សេចក្ដី​ដែល​មានប្រាជ្ញា សម្រាប់​មនុស្ស​សុចរិត

ព្រះអម្ចាស់បានបង្រៀនពីប្រាជ្ញាដល់មនុស្ស ដែលចាត់ទុកថាប្រាជ្ញាប្រៀបដូចជារបស់ដែលព្រះអម្ចាស់បម្រុងទុកសម្រាប់ប្រទានដល់មនុស្ស។ ការបកប្រែរបៀបផ្សេងទៀតៈ «ព្រះអង្គបង្រៀនអ្វីដែលជាប្រាជ្ញាពិតប្រាកដដល់មនុស្សសុចរិត» (សូមមើលៈ rc://*/ta/man/translate/figs-metaphor)

សម្លេង

«ដែលអាចពឹងផ្អែកបាន»

ព្រះអង្គជា​ខែល​ដល់​អស់​អ្នក

ព្រះអម្ចាស់អាចការពារមនុស្សរបស់ព្រះអង្គ ដែលប្រៀបដូចជាខែល។ ការបកប្រែរបៀបផ្សេងទៀតៈ «ព្រះជាម្ចាស់ការពារដល់អស់អ្នក» (សូមមើលៈ rc://*/ta/man/translate/figs-metaphor)

អស់​អ្នកដែល​ដើរ​ក្នុង​សេចក្ដី​ទៀង​ត្រង់

មនុស្សដែលប្រព្រឹត្តដោយទៀងត្រង់ ប្រៀបដូចជាដើរក្នុងសេចក្តីទៀងត្រង់។ ការបកប្រែរបៀបផ្សេងទៀតៈ «អស់អ្នកដែលប្រព្រឹត្តដោយសេចក្តីទៀងត្រង់» ឬ «អស់អ្នកដែលរស់នៅក្នុងជីវិតដែលពួកគេគួរតែរស់នៅ» (សូមមើល: rc://*/ta/man/translate/figs-metaphor)

ព្រះជាម្ចាស់បាន​រក្សា​អស់​ទាំង​ផ្លូវ​ច្រកនៃ​សេចក្ដី​យុត្តិ‌ធម៌

អាចមានន័យថា គឺ១) យុត្តិធម៌ប្រៀបដូចជាផ្លូវ។ ការបកប្រែរបៀបផ្សេងទៀតៈ «ព្រះជាម្ចាស់ប្រាកដព្រះទ័យថាមនុស្សប្រព្រឹត្តដោយយុត្តិធម៌» គឺ២) ជីវិតមនុស្សប្រៀបដូចជា ផ្លូវ។ ការបកប្រែរបៀបផ្សេងទៀតៈ «ព្រះជាម្ចាស់ការពារអស់អ្នកដែលប្រព្រឹត្តដោយយុត្តិធម៌» (សូមមើលៈ rc://*/ta/man/translate/figs-metaphor)

​ការ​ពារ​ផ្លូវ​របស់​ពួក​

ជីវិតមនុស្សត្រូវបានគេចាត់ទុកថា ជាផ្លូវ។ ការបកប្រែរបៀបផ្សេងទៀតៈ «ការពារអស់ពួកអ្នក» (សូមមើលៈ rc://*/ta/man/translate/figs-metaphor)