km_tn/pro/02/03.md

3.6 KiB

ប្រសិនបើ​កូន​ស្រែក​ហៅ​រក​ចំណេះដឹង ព្រម​ទាំង​បន្លឺ​សំឡេង​ឡើង

ប្រយោគទាំងពីរនេះមានន័យដូចគ្នា។ វាបញ្ជាក់ថាមនុស្សម្នាក់នោះកំពុងតែទទូចសុំនូវការយល់ដឹងពីព្រះអម្ចាស់។ ការបកប្រែរបៀបផ្សេងទៀតៈ «ប្រសិនបើអ្នកទូលអង្វរព្រះអម្ចាស់ជាបន្ទាន់សុំការយល់ដឹង» (សូមមើលៈ [[rc:///ta/man/translate/figs-parallelism]] និង [[rc:///ta/man/translate/figs-explicit]])

ប្រសិនបើ​កូន​ស្រែក...បើ​កូន​ខំ​រក​

នេះបន្តជាភាគនៃសេចក្តីថ្លែងលក្ខខ័ណ្ឌចាប់ផ្តើមនៅក្នុងជំពូក ២ៈ១។ បើអ្នកបកប្រែប្រយោគនៅក្នុងជំពូក ១ៈ១-២ ជាការប្រៀនប្រដៅ អ្នកក៏អាចបកប្រែសេចក្តីប្រៀនប្រដៅទាំងនេះនៅក្នុង UDB បានដែរ។

ព្រម​ទាំង​បន្លឺ​សំឡេង​ឡើង

នេះគឺជាប្រយោគដែលមានន័យថានិយាយខ្លាំងៗ ឬស្រែក។ (សូមមើល: rc://*/ta/man/translate/figs-idiom)

បើ​កូន​ខំ​រក​ដូច​ជា​រក​ប្រាក់ ហើយ​ស្វែង​រក​ដូច​ជា​រក​កំណប់​ទ្រព្យ

ប្រយោគទាំងពីរនេះមានន័យដូចគ្នា។ ការប្រៀបប្រដូចទាំងនេះសង្កត់ធ្ងន់ថា មនុស្សម្នាក់ត្រូវតែប្រឹងប្រែងដើម្បីឲ្យបានយល់ពីប្រាជ្ញា។ ការបកប្រែរបៀបផ្សេងទៀតៈ «បើអ្នកខំរកការចេះដឹងដូចដែលអ្នកខំរកទ្រព្យសម្បត្តិមានតម្លៃ» (សូមមើលៈ [[rc:///ta/man/translate/figs-parallelism]] និង [[rc:///ta/man/translate/figs-simile]])

កូន​ខំ​រក​...​ស្វែង​រកការចេះដឹង

ព្យាយាមយ៉ាងខ្លាំងដើម្បីឲ្យបានយល់នូវអ្វីដែលជាប្រាជ្ញា គឺត្រូវបានគេចាត់ទុកថា ការយល់ដឹងដូចជាអ្វីដែលមនុស្សត្រូវតែប្រឹងរក។ (សូមមើលៈ rc://*/ta/man/translate/figs-metaphor)

​​កូននឹងអាច​ស្គាល់ពី​ប្រាជ្ញានៃ​ព្រះ‌ជាម្ចាស់

ដើម្បីឲ្យបានស្គាល់ព្រះជាម្ចាស់ គឺត្រូវបានគេចាត់ទុកថាប្រាជ្ញានៃ​ព្រះ‌ជាម្ចាស់ជាអ្វីដែលមនុស្សនឹងឃើញបន្ទាប់ពីគេបានខំស្វែងរក។ (សូមមើលៈ rc://*/ta/man/translate/figs-metaphor)