km_tn/pro/02/01.md

5.0 KiB

ព័ត៌មានទូទៅ៖

ឪពុកបង្រៀនកូនដោយប្រើកំណាព្យ។ (សូមមើលៈ rc://*/ta/man/translate/figs-parallelism)

បើ​ឯង​ទទួល​ពាក្យ​យើង

ពាក្យថា «ពាក្យ» នៅទីនេះតំណាងឲ្យសេចក្តីបង្រៀន។ ការបកប្រែរបៀបផ្សេងទៀតៈ «បើអ្នកស្តាប់នូវអ្វីដែលយើងបង្រៀន» (សូមមើលៈ rc://*/ta/man/translate/figs-metonymy)

បើ​ឯង​ទទួល

នេះជាការចាប់ផ្តើមជាភាគនៃសេចក្តីថ្លែងតាមលក្ខខ័ណ្ឌដែលបញ្ចប់នៅក្នុងជំពូក ២ៈ៥។ ប្រសិនបើមានលក្ខណៈបែបធម្មជាតិចំពោះភាសារបស់អ្នក អ្នកអាចបកប្រែសេចក្តីថ្លែងតាមលក្ខខ័ណ្ឌទាំងនេះតាមបែបបញ្ជានៅក្នុង UDB។

​ប្រមូល​ពាក្យ​បណ្ដាំ​របស់​យើង ទុក​នៅ​ជាប់​នឹង​កូន

ការឲ្យតម្លៃអ្វីដែលជាបញ្ជា ត្រូវបានគេចាត់ទុកថា បទបញ្ជានោះមានតម្លៃ ហើយមនុស្សនោះមានកន្លែងសុវត្ថិភាពដើម្បីរក្សាទុករបស់មានតម្លៃនោះ។ ការបកប្រែរបៀបផ្សេងទៀតៈ «សូមចាត់ទុកពាក្យបណ្តាំរបស់យើងជាទ្រព្យមានតម្លៃ» (UDB) (សូមមើល: rc://*/ta/man/translate/figs-metaphor)

សូមឲ្យ​ត្រចៀករបស់កូន​ស្តាប់​តាម​ប្រាជ្ញា ហើយ​ផ្ចង់​ចិត្ត​ឲ្យ​បាន​យល់ នឹងសេចក្តីចេះដឹងផង។

បើអ្នកបកប្រែជំពូក ២ៈ១ ដូចជាការបញ្ជា អ្នកអាចបកប្រែជំពូក ២ៈ២ ជាការបញ្ជា ដូចនៅក្នុង UDB ឬ បើអ្នកបកប្រែជំពូក ២ៈ១ ជាសេចក្តីថ្លែងលក្ខខ័ណ្ឌដែរ។ អ្នកអាចបកប្រែជំពូក ២:២ ជាសេចក្តីថ្លែងការណ៍ ដែលមានលក្ខខណ្ឌផងដែរ។ ការបកប្រែរបៀបផ្សេងទៀតៈ «ប្រសិនបើអ្នកបើកត្រចៀកយកចិត្តទុកដាក់ស្តាប់ពីប្រាជ្ញា ហើយបង្វែរចិត្តដើម្បីយល់» (សូមមើលៈ rc://*/ta/man/translate/figs-imperative)

សូមបើកត្រចៀកយកចិត្តទុកដាក់ស្តាប់

នេះជាក្រៀមភាសា។ ការបកប្រែរបៀបផ្សេងទៀតៈ «ត្រូវបង្ខំខ្លួនឯងឲ្យយកចិត្តទុកដាក់ស្តាប់ដោយប្រុងប្រយ័ត្ន» (សូមមើលៈ rc://*/ta/man/translate/figs-idiom)

ប្រាជ្ញា

នាមអរូបីនេះអាចត្រូវបានបញ្ជាក់ជាគុណនាម។ ការបកប្រែរបៀបផ្សេងទៀតៈ «ស្តាប់ពាក្យប្រៀនប្រដៅដែលយើងកំពុងបង្រៀនអ្នក» (សូមមើលៈ rc://*/ta/man/translate/figs-abstractnouns)

បង្វែរចិត្តឲ្យយល់

ពាក្យថា «ចិត្ត» នៅទីនេះតំណាងឲ្យចិត្តគំនិតរបស់មនុស្ស។ ឃ្លា «បង្វែរចិត្តគំនិត» គឺជាក្រៀមភាសាដែលមានន័យថា ប្តេជ្ញាចិត្ត ឬ លះបង់ចិត្តគំនិតដើម្បីធ្វើការអ្វីមួយ។ ការបកប្រែរបៀបផ្សេងទៀតៈ ​«ប្រឹងប្រែងដើម្បីឲ្យយល់នូវអ្វីដែលជាការប្រៀនប្រដៅ» (UDB) ឬ «លះបង់ខ្លួនឯង ដើម្បីឲ្យបានយល់ពីសេចក្តីបង្រៀន ដែលមានប្រកបដោយប្រាជ្ញា» (សូមមើលៈ [[rc:///ta/man/translate/figs-metonymy]] និង [[rc:///ta/man/translate/figs-idiom]])