km_tn/pro/01/20.md

4.1 KiB

ព័ត៌មាន​ទូទៅ:

នៅក្នុងជំពូក ១ៈ២០-១ៈ៣៣ ប្រាជ្ញាត្រូវគេចាត់ទុកថា ដូចជាស្ត្រីដែលនិយាយទៅកាន់់មនុស្ស។ (សូមមើលៈ rc://*/ta/man/translate/figs-personification)

ប្រាជ្ញា​តែង​បន្លឺ​ឡើង

ប្រសិនបើក្នុងភាសារបស់អ្នកមិនអនុញ្ញាតឲ្យចាត់ទុកប្រាជ្ញាដូចជាស្ត្រី ដែលស្រែកទៅកាន់មនុស្សនៅក្នុងទីក្រុង អ្នកអាចសាកអ្វីមួយដូចជា «លោកយាយដ៏ឆ្លាតវៃស្រែកបន្លឺឡើង» ឬ «បវរកញ្ញាកិត្តិយសបន្លឺសម្លេងឡើង» ឬ «ប្រាជ្ញាប្រៀបដូចជាស្ត្រីដែលបន្លឺសម្លេងឡើង» (សូមមើលៈ rc://*/ta/man/translate/figs-personification)

​បញ្ចេញ​សំឡេង​

នេះគឺជាពាក្យក្រៀមភាសា។ ការបកប្រែរបៀបផ្សេងទៀតៈ «និយាយឮៗ» (សូមមើលៈ rc://*/ta/man/translate/figs-idiom)

នៅ​ទី​ធ្លា

នេះមានន័យថាកន្លែងដែលមានមនុស្សច្រើន។ ការបកប្រែរបៀបផ្សេងទៀតៈ «នៅទីផ្សារ» ឬ «នៅតាមទីប្រជុំជន» (សូមមើលៈ rc://*/ta/man/translate/figs-explicit)

ប្រាជ្ញា​ស្រែក​ប្រកាស នៅ​ទី​ផ្លូវ​ប្រសព្វ​ទ្រហឹង‌អឺង‌កង

អាចមានន័យថា គឺ១) «​ផ្លូវ​ប្រសព្វ» សំដៅទៅលើកន្លែងដែលប្រជុំជនប្រសព្វគ្នា ឬ ២) «ផ្លូវ​ប្រសព្វ» សំដៅទៅលើ កំពូលជញ្ជាំង ជាកន្លែងដែលមនុស្សនៅលើផ្លូវដែលអ៊ូអរអាចមើលឃើញ និង ស្តាប់ឮពីប្រាជ្ញាដែលកំពុងប្រកាស។

មនុស្ស​ឆោត​ល្ងង់​អើយ តើ​នៅ​ស្រឡាញ់​សេចក្ដី​ឆោត​ល្ងង់ដល់​កាល​ណា​ទៀត?

ប្រាជ្ញាប្រើសំនួរនេះដើម្បីស្តីបន្ទោសអស់អ្នកដែលឆោតល្ងង់។ ការបកប្រែរបៀបផ្សេងទៀតៈ «អស់អ្នកដែលឆោតល្ងង់ត្រូវតែឈប់ស្រឡាញ់ភាពឆោតល្ងង់ទៀតទៅ» (សូមមើលៈ rc://*/ta/man/translate/figs-rquestion)

ឆោតល្ងង់

«គ្មានបទពិសោធន៍ មិនទាន់ពេញវ័យ»

ពួក​មនុស្ស​ចំអក គេ​នឹង​ចូល​ចិត្ត​ខាង​សេចក្ដី​ឡក‌ឡឺយ តើ​មនុស្ស​កំឡៅ​នឹង​ចេះ​តែ​ស្អប់ ដល់​ការ​ចេះ​ដឹង​ដល់​កាល​ណា?

ប្រាជ្ញាប្រើសំនួរនេះដើម្បីស្តីបន្ទោសអស់មនុស្សចំអក និង មនុស្សល្ងីល្ងឺ។ ការបកប្រែរបៀបផ្សេងទៀតៈ«អ្នកចំអកត្រូវឈប់រីករាយនឹងការចំអកឡកឡឺយ ហើយអ្នកល្ងីល្ងឺក៏ឈប់ស្អប់ការចេះដឹងទៀតទៅ» (សូមមើលៈ rc://*/ta/man/translate/figs-rquestion)