km_tn/pro/01/18.md

2.5 KiB

មនុស្សទាំងនេះ​រង់​ចាំ​តែ​នឹង​សម្លាប់​ខ្លួនឯង ហើយ​ក៏​អែប​លប​ដោយ​សម្ងាត់ ដើម្បី​តែ​នឹង​បំផ្លាញ​ជីវិត​ខ្លួន​គេ​វិញ

ការបញ្ចប់ការប្រៀបធៀបនេះអាចចាប់ផ្តើមនៅក្នុងជំពូក ១ៈ១៥។ មនុស្សបំផ្លាញខ្លួនឯង ដោយប្រព្រឹត្តអំពើបាប ដូចដែលគេនិយាយថា ពួកគេដាក់អន្ទាក់ហើយសម្លាប់ខ្លួនឯង។ ការបកប្រែរបៀបផ្សេងទៀតៈ «តែមនុស្សទាំងនោះសម្លាប់ខ្លួនឯង ដោយសារអន្ទាក់ខ្លួនឯង» (សូមមើលៈ rc://*/ta/man/translate/figs-metaphor)

ផ្លូវរបស់អ្នករាល់គ្នា

វាសនា ឬ ជោគវាសនារបស់មនុស្ស ប្រៀបដូចជាផ្លូវមនុស្សដើរ។ ការបកប្រែរបៀបផ្សេងទៀតៈ «នេះគឺជាអ្វីដែលកើតឡើងចំពោះមនុស្សគ្រប់គ្នា» (សូមមើលៈ rc://*/ta/man/translate/figs-metaphor)

សេចក្ដី​នោះ​នឹង​ដក​យក​ជីវិត ចេញ​ពី​អ្នក​ដែល​បាន​កម្រៃ​បែប​នោះ

មនុស្សម្នាក់បំផ្លាញខ្លួនគេ ដោយសារការព្យាយាមប្រមូលទ្រព្យសម្បត្តិតាមរយៈការប្រើអំពើហឹង្សា លួច ការឆបោក នោះត្រូវបានចាត់ទុកថា ការទទួលបានដោយអយុត្តិធម៌នោះ​ នឹងសម្លាប់អស់អ្នក ដែលទទួលបានវា។ ការបកប្រែរបៀបផ្សេងទៀតៈ «វាដូចជាការដែលទទួលផលកម្រៃដោយអយុត្តិធម៌នឹងបំផ្លាញអស់អ្នកដែលបាននោះ» (សូមមើលៈ rc://*/ta/man/translate/figs-metaphor)