km_tn/pro/01/15.md

2.9 KiB

សូមកូន​កុំ​ដើរ​រួម​ផ្លូវ​ជា‌មួយ​គេ​ឡើយ ត្រូវ​​ឃាត់‌ជើង​កូន​មិន​ឲ្យ​ចូល​ទៅ​ក្នុង ផ្លូវ​ច្រក​របស់​គេ​វិញ

ជៀសវាងកុំប្រព្រឹត្តតាមរបៀបដែលមនុស្សមានបាបធ្វើ គឺនិយាយដូចជា កូនប្រុសមិនត្រូវដើរតាមផ្លូវ ឬ ប៉ះផ្លូវដែលមនុស្សមានបាបដើរឡើយ។ ការបកប្រែរបៀបផ្សេងទៀតៈ «កុំដើរជាមួយមនុស្សមានបាប ឬ ធ្វើអ្វីតាមដែលគេធ្វើ» (សូមមើលៈ rc://*/ta/man/translate/figs-metaphor)

ជើង​គេ​រត់​តាម​តែ​ការ​អាក្រក់​ទេ

មនុស្សមានបាបដែលចូលចិត្តតែខាងប្រព្រឹត្តអំពើអាក្រក់ ត្រូវបានគេនិយាយថាពួកគេរត់តាមតែការអាក្រក់។ ការបកប្រែរបៀបផ្សេងទៀតៈ «ពួកគេចូលចិត្តតែខាងធ្វើការអាក្រក់» (សូមមើលៈ rc://*/ta/man/translate/figs-metaphor)

ជើង​គេ​រត់

ពាក្យថា «ជើង» នៅទីនេះតំណាងឲ្យមនុស្សទាំងមូល។​ ការបកប្រែរបៀបផ្សេងទៀតៈ «ពួកគេរត់» (សូមមើលៈ rc://*/ta/man/translate/figs-synecdoche)

រហ័ស​នឹង​កម្ចាយ​ឈាម​

ពាក្យថា «ឈាម» នៅទីនេះតំណាងឲ្យជីវិតមនុស្ស។ «កម្ចាយឈាម» មានន័យថាសម្លាប់មនុស្ស។ (សូមមើលៈ rc://*/ta/man/translate/figs-metonymy)

ដ្បិត​ការ​ដែល​ដាក់​អន្ទាក់គឺ​ឥត​ប្រ‌យោជន៍​ទេ...ដែលវាមើល​ឃើញ​នោះ

នេះចាប់ផ្តើមការប្រៀបធៀបដែលបញ្ចប់នៅក្នុងជំពូក ១:១៨ ។ វាប្រៀបធៀបប្រាជ្ញារបស់សត្វស្លាបដែលគេចផុតពីអន្ទាក់ ដែលវាមើលឃើញចំពោះភាពល្ងង់ខ្លៅរបស់មនុស្សមានបាបដែលជាប់អន្ទាក់ ដែលពួកគេបានធ្វើដោយខ្លួនឯង។