km_tn/pro/01/12.md

3.5 KiB

ព័ត៌មានទូទៅ:

ខ ១២-១៤ បញ្ចប់ការថ្លែងស្រមៃរបស់មនុស្សមានបាបដែលព្យាយាមចង់បបួលអ្នកដទៃប្រព្រឹត្តបាប។

យើង​នឹង​លេប​គេ​ទាំង​រស់ ដូច​ជា​ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់ ហើយ​ទាំង​មូល​ផង

អ្នកមានបាបនិយាយពីការសម្លាប់មនុស្សស្លូតត្រង់ ដូចជាស្ថានឃុំមនុស្សស្លាប់ ហើយគេនឹងយកមនុស្សដែលនៅរស់ និង មានសុខភាពល្អចុះទៅក្រោមជាកន្លែងដែលមនុស្សស្លាប់ទៅ។ (សូមមើលៈ rc://*/ta/man/translate/figs-metaphor)

យើង​នឹង​លេប​គេ​ទាំង​រស់...ដូច​ជា​ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់

នេះនិយាយពីផ្នូរ ដូចជាមនុស្សដែលលេបត្របាក់មនុស្ស ហើយយកគេទៅក្រោមដែលជាកន្លែងមនុស្សស្លាប់។ (សូមមើលៈ rc://*/ta/man/translate/figs-personification)

ដូច​ជា​ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់ដែលយកមនុស្សនៅរស់

មនុស្សអាក្រក់រំពឹងគិតចង់បំផ្លាញមនុស្សទន់ទាបដូចជាស្ថានឃុំមនុស្សស្លាប់ ជាកន្លែងមនុស្សស្លាប់ ដែលយកទៅទាំងរស់។

ដូច​ជា​ពួក​អ្នក​ដែល​ចុះ​ទៅ​ក្នុង​រណ្តៅ

អាចមានន័យថា ទី១) នេះសំដៅទៅលើអ្នកធ្វើដំណើរដែលធ្លាក់ទៅក្នុងរណ្តៅ ដែលគ្មាននរណាម្នាក់រកឃើញ ឬ ទី២) នៅទីនេះពាក្យ «រណ្តៅ» ជាពាក្យផ្សេងទៀតដែលមានន័យថា ស្ថានឃុំព្រលឹងមនុស្សស្លាប់ ឬ កន្លែងដែលមនុស្សស្លាប់ទៅ។

ចូរ​ឯង​ចូល​មក​ក្នុង​ពួក​យើង​ចុះ

នេះគឺជាពាក្យក្រៀមភាសា។ ការបកប្រែរបៀបផ្សេងទៀតៈ «មកចូលរួមជាមួយយើង» (សូមមើលៈ rc://*/ta/man/translate/figs-idiom)

យើង​នឹង​មាន​ថង់​ប្រាក់​តែ​មួយ​ប៉ុណ្ណោះ

ពាក្យថា «ថង់ប្រាក់» នៅទីនេះតំណាងឲ្យអ្វីៗដែលគេលួច។ ការបកប្រែរបៀបផ្សេងទៀតៈ «យើងនឹងចែកអ្វីៗដែលយើងលួចបានស្មើគ្នា» (សូមមើលៈ rc://*/ta/man/translate/figs-metonymy)

ថង់ប្រាក់

កាបូបដាក់ប្រាក់