km_tn/pro/01/07.md

3.4 KiB

ព័ត៌មានទូទៅ:

ឪពុកបង្រៀនកូន។

ការ​គោរព​កោត​ខ្លាច​ព្រះ‌អម្ចាស់​ជា​ប្រភព​នៃ​ការ​ចេះ​ដឹង

នាមអរូបី «ការ​គោរព​កោត​ខ្លាច​»​ «​ជា​ប្រភព» និង «ការ​ចេះ​ដឹង» អាចបញ្ជាក់ជាកិរិយា។ ការបកប្រែរបៀបផ្សេងទៀតៈ «អ្នកត្រូវតែគោរពកោតខ្លាចព្រះអម្ចាស់ដើម្បីឲ្យបានប្រាជ្ញា» ឬ «អ្នកត្រូវតែគោរពថ្វាយកិត្តិយសដល់ព្រះអម្ចាស់ដើម្បីឲ្យបានប្រាជ្ញា» (សូមមើលៈ rc://*/ta/man/translate/figs-abstractnouns)

ព្រះអម្ចាស់

នេះគឺជាព្រះនាមរបស់ព្រះជាម្ចាស់ដែលព្រះអង្គបើកសម្តែងដល់ប្រជាជនរបស់ព្រះអង្គនៅក្នុងសម្ព័ន្ធមេត្រីចាស់។ សូមមើលទំព័រនៃការបកប្រែអំពីព្រះអម្ចាស់ទាក់ទងនឹងពីការបកប្រែនេះ។

មនុស្ស​ខ្លៅ​តែងតែ​មើល‌ងាយ​តម្រិះ​ប្រាជ្ញា និង​ការ​ប្រៀន‌ប្រដៅ

«អស់អ្នកដែលមិនឲ្យតម្លៃប្រាជ្ញា និង ការប្រៀនប្រដៅអ្នកនោះជាមនុស្សល្ងីល្ងឺ»

កុំចោល

នេះគឺជាពាក្យក្រៀមភាសាដែលមានន័យថា «មិនប្រងើយ» ឬ «មិនបដិសេធ» (សូមមើលៈ rc://*/ta/man/translate/figs-idiom)

ដ្បិត​ដំបូន្មាន​របស់​ឪពុក​ម្ដាយ​នឹង​កសាង​ចរិយា​សម្បត្តិ​របស់​កូន ឲ្យ​បាន​ល្អ​ដូច​មកុដ និង​ខ្សែ​ក​មាស

ច្បាប់ និង ការប្រៀនប្រដៅ ដែលឪពុកម្តាយបង្រៀនកូនចៅគឺមានតម្លៃ និង សំខាន់ដែលពួកគេនិយាយបានថាវាប្រៀបដូចជាកម្រងផ្កា ឬ បន្តោងដែលមនុស្សម្នាក់ពាក់។ ការបកប្រែរបៀបផ្សេងទៀតៈ «ពួកគេនឹងជួយឲ្យអ្នកមានប្រាជ្ញាដូចជា​ ការពាក់កម្រងផ្កានៅលើក្បាល ឬ ពាក់បន្តោងនៅនឹងកដែលធ្វើឲ្យអ្នកស្រស់ស្អាត» (សូមមើលៈ rc://*/ta/man/translate/figs-metaphor)

កម្រងផ្កា

រង្វង់ត្បាញធ្វើពីស្លឹកឈើ ឬផ្កា

បន្តោង

ជាគ្រឿងអលង្ការដែលពាក់នៅនឹងក