km_tn/php/04/01.md

5.9 KiB

ប្រយោគភ្ជាប់:

លោកប៉ូលបន្តដោយមានការណែនាំជាក់លាក់មួយចំនួនដល់អ្នកជឿនៅភីលីពអំពីការរួបរួមហើយបន្ទាប់មកផ្តល់ការណែនាំដើម្បីជួយពួកគេឲ្យរស់នៅសម្រាប់ព្រះអម្ចាស់។

ពត៌មានទូទៅ:

នៅពេលលោកប៉ូលនិយាយថា «នឹមរបស់ខ្ញុំពិតប្រាកដ» ពាក្យថា «អ្នក» គឺឯកវចនៈ។ លោកប៉ូលមិនបានប្រាប់ឈ្មោះរបស់មនុ្សសនោះទេ។ គាត់ហៅគាត់ដើម្បីបង្ហាញថាគាត់បានធ្វើការជាមួយលោកប៉ូលដើម្បីផ្សព្វផ្សាយដំណឹងល្អ។ (សូមមើល: rc://*/ta/man/translate/figs-you)

បងប្អូនអើយ

បកប្រែដូចនៅក្នុង១:១២

បងប្អូន​ជា​ទី​ស្រឡាញ់​ ខ្ញុំ​ពិតជាចង់​ជួប​អ្នករាល់គ្នា​ខ្លាំង​ណាស់

«បងប្អូនរួមជំនឿខ្ញុំស្រឡាញ់បងប្អូនហើយខ្ញុំពិតជាចង់ជួបបងប្អូន»

បងប្អូន​ជា​អំណរ​សប្បាយ និង​ជាមកុដរបស់​ខ្ញុំ

លោកប៉ូលប្រើពាក្យ «អំណរ» មានន័យថាក្រុមជំនុំភីលីពគឺជាដើមហេតុនៃការសប្បាយរបស់គាត់។ «មកុដ»ត្រូវបានធ្វើពីស្លឹកហើយបុរសម្នាក់ពាក់វានៅលើក្បាលរបស់គាត់ជាសញ្ញានៃកិត្តិយសបន្ទាប់ពីគាត់បានឈ្នះការប្រកួតដ៏សំខាន់មួយ។ នៅទីនេះពាក្យថា «មកុដ» មានន័យថាពួកជំនុំភីលីពបាននាំកិត្តិយសដល់លោកប៉ូលនៅចំពោះព្រះជាម្ចាស់។ ការបកប្រែផ្សេងទៀត: «អ្នកផ្តល់ឱ្យខ្ញុំនូវអំណរព្រោះអ្នកបានជឿលើព្រះយេស៊ូហើយអ្នកគឺជារង្វាន់និងកិត្តិយសរបស់ខ្ញុំសម្រាប់ការងាររបស់ខ្ញុំ» (សូមមើល: rc://*/ta/man/translate/figs-metonymy)

សំឡាញ់ខ្ញុំអើយ សូមឈរឲ្យបានរឹងពឹងនៅក្នុងព្រះអម្ចាស់

«ដូច្នេះបន្តរស់នៅសម្រាប់ព្រះអម្ចាស់តាមរបៀបដែលខ្ញុំបានបង្រៀនបងប្អូនជាទីស្រឡាញ់»

ខ្ញុំ​សូម​ទូន្មាន​នាង​អ៊ើ‌រ៉ូឌា និង​នាង​ស៊ុន‌ទីច​ថា

ទាំងនេះគឺជាស្ត្រីដែលជាអ្នកជឿហើយបានជួយលោិកប៉ូលនៅក្នុងព្រះវិហារនៅភីលីព។​ «ខ្ញុំសូមអង្វរអឺរ៉ូឌាហើយខ្ញុំសូមអង្វរនាង​ស៊ុន‌ទីច» (សូមមើល: ការបកប្រែ-ឈ្មោះ)

ចូរ​មាន​ចិត្ត​គំនិត​តែ​មួយ ក្នុង​ព្រះ‌អម្ចាស់

ឃ្លាថា «មានចិត្តគំនិតតែមួយ» មានន័យថាមានអាកប្បកិរិយារឺមតិដូចគ្នា។ ការបកប្រែផ្សេងទៀត: «ព្រមព្រៀងជាមួយគ្នាព្រោះអ្នកទាំងពីរជឿលើព្រះអម្ចាស់តែមួយ» (សូមមើល: rc://*/ta/man/translate/figs-metonymy)

ហើយខ្ញុំ​ក៏សូម បងប្អូន

នៅទីនេះ « អ្នក» សំដៅទៅលើ «មិត្ត​ដ៏​ស្មោះ​ត្រង់​» និងមានលក្ខណៈឯកវចនៈ។ (សូមមើល: rc://*/ta/man/translate/figs-you)

ជាមិត្ត​ដ៏​ស្មោះ​ត្រង់

នេះជាការប្រៀបធៀបរបស់គាត់គឺមកពីការធ្វើស្រែដែលមានសត្វពីរត្រូវបានចងភ្ជាប់នឹងនឹមតែមួយ។ ការបកប្រែផ្សេងទៀត: «មិត្តរួមការងារ» (សូមមើល: rc://*/ta/man/translate/figs-metaphor)

ជា​មួយ​លោក​ក្លេមេន

លោក​ក្លេមេន គឺជាបុរសម្នាក់ដែលជាអ្នកជឿនិងជាអ្នកធ្វើការនៅក្នុងព្រះវិហារនៅភីលីព។ (សូមមើល: ការបកប្រែ-ឈ្មោះ)

ដែល​ពួកគេមាន​ឈ្មោះ​នៅ​ក្នុង​បញ្ជី​ជីវិតផងដែរ។

ឈ្មោះរបស់ព្រះជាម្ចស់ដែលមានសរសេរនៅក្នុងសៀវភៅជីវិត