km_tn/num/32/20.md

4.0 KiB

​បើ​អ្នក​រាល់​គ្នា​ត្រៀម​ខ្លួន​ធ្វើសង្គ្រាម

«បើអ្នកយកអាវុធរបស់អ្នក»

នៅ​ចំពោះ​ព្រះ‌អម្ចាស់

មានន័យថា ព្រះអម្ចាស់នឹងទៅជាមួយពួកគេ ដើម្បីធ្វើសង្គ្រាមហើយជួយពួកគេឱ្យយកឈ្នះខ្មាំងសត្រូវរបស់ពួកគេ ហើយកាន់កាប់ទឹកដីរបស់ពួកគេ។ ការបកប្រែផ្សេងទៀត «នៅក្នុងវត្តមានរបស់ព្រះអម្ចាស់» (សូមមើល rc://*/ta/man/translate/figs-idiom)

រហូត​ទាល់​តែ​ព្រះអង្គ​បណ្ដេញ​ខ្មាំង​សត្រូវ​ចេញ​ពីមុខ​ព្រះអង្គ​អស់

«ទាល់តែព្រះអម្ចាស់ដេញខ្មាំងសត្រូវចេញពីព្រះភ័ក្ត្ររបស់ព្រះអង្គ»។ សព្វនាមនៅទីនេះទាំងអស់សំដៅទៅលើព្រះអម្ចាស់។ ព្រះជាម្ចាស់ជួយពួកអ៊ីស្រាអែល ឱ្យយកឈ្នះខ្មាំងសត្រូវរបស់ពួកគេ ដូចជាព្រះអម្ចាស់កំពុងវាយប្រយុទ្ធ។ ការបកប្រែផ្សេងទៀត «រហូតដល់ព្រះអម្ចាស់បានជួយទាហានរបស់អ្នក វាយឈ្នះសត្រូវហើយបង្ខំពួកគេឱ្យចាកចេញពីព្រះភ័ក្ត្ររបស់ព្រះអង្គ» (សូមមើល rc://*/ta/man/translate/figs-metaphor)

ហើយ​ស្រុក​នោះ​បាន​ទទួល​ចុះ​ចាញ់​នៅ​ចំពោះ​ព្រះ‌អម្ចាស់

ត្រង់នេះពាក្យថា «ទឹកដី» សំដៅលើប្រជាជនដែលរស់នៅទីនោះ។ អាចបញ្ជាក់ជាទម្រង់កិរិយាស័ព្ទសកម្ម។ ការបកប្រែផ្សេងទៀត «ហើយនៅចំពោះមុខគាត់ប្រជាជនអ៊ីស្រាអែលបានបង្ក្រាបប្រជាជន ដែលរស់នៅលើទឹកដីនេះ»។ (សូមមើល [[rc:///ta/man/translate/figs-metonymy]] and [[rc:///ta/man/translate/figs-activepassive]])

​​អ្នក​រាល់​គ្នា​អាច​ត្រឡប់ទៅ​​​វិញបាន

បញ្ជាក់ថា ពួកគេនឹងវិលត្រឡប់ទៅខាងកើតទន្លេយ័រដាន់វិញ។ ការបកប្រែផ្សេងទៀត «អ្នកអាចត្រឡប់ទៅទឹកដីនេះនៅត្រើយខាងនាយទន្លេយ័រដាន់» (សូមមើល rc://*/ta/man/translate/figs-explicit)

អ្នក​រាល់គ្នា​នឹង​គ្មានទោស​នៅ​ចំពោះ​ព្រះ‌អម្ចាស់ និង​ចំពោះ​ជន‌ជាតិ​អ៊ីស្រា‌អែលឡើយ

អាចមានន័យថា ១) «អ្នកនឹងបំពេញកាតព្វកិច្ចរបស់អ្នកចំពោះព្រះអម្ចាស់និងអ៊ីស្រាអែល» ឬ ២) គ្មានអ្វីដែលព្រះអម្ចាស់ឬប្រជាជនអ៊ីស្រាអែល អាចស្តីបន្ទោសអ្នកបានឡើយ។