km_tn/num/32/13.md

4.1 KiB

​ព្រះ‌ពិរោធ​របស់ព្រះអម្ចាស់ បាន​ឆេះឡើងទាស់នឹង​ជន‌ជាតិ​អ៊ីស្រា‌អែល

ព្រះជាម្ចាស់មានកំហឹង ត្រូវបានគេនិយាយហាក់ដូចជាកំហឹងរបស់ទ្រង់ គឺជាភ្លើងដែលចាប់ផ្តើមឆេះ។ អាចបញ្ជាក់ជាទម្រង់កិរិយាស័ព្ទសកម្ម។ ការបកប្រែផ្សេងទៀត «ព្រះអម្ចាស់ខឹងនឹងជនជាតិអ៊ីស្រាអែល» (សូមមើល [[rc:///ta/man/translate/figs-metaphor]] និង [[rc:///ta/man/translate/figs-activepassive]])

អស់​រយៈ​ពេល​សែ‌សិប​ឆ្នាំ

«៤០ឆ្នាំ» (សូមមើល rc://*/ta/man/translate/translate-numbers)

ហូត​ទាល់​តែ​មនុស្ស​មួយ​ជំនាន់.....ត្រូវវិនាសអស់

អាចបញ្ជាក់ជាទម្រង់កិរិយាស័ព្ទសកម្ម។ ការបកប្រែផ្សេងទៀត «ទ្រង់បានបំផ្លាញគ្រប់ជំនាន់…ការមើលឃើញ» ឬ «មនុស្សជំនាន់ទាំងអស់…មើលឃើញការស្លាប់» (សូមមើល rc://*/ta/man/translate/figs-activepassive)

បាន​ប្រព្រឹត្ត​អំពើ​អាក្រក់នៅ​​ចំពោះ​ព្រះនេត្ររបស់ព្រះអង្គ

នៅចំពោះមុខនរណាម្នាក់មានន័យថា នៅពីមុខមនុស្សម្នាក់ ដែលគាត់អាចមើលឃើញ។ ការបកប្រែផ្សេងទៀត «អ្នកណាបានធ្វើអំពើអាក្រក់នៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់» ឬ «អ្នកដែលបានប្រព្រឹត្ដអំពើអាក្រក់នៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់» (សូមមើល rc://*/ta/man/translate/figs-idiom)

អ្នក​រាល់​គ្នា​បាន​ងើបឡើង​នៅកន្លែង​​ឪពុក​

ប្រជាជនរូបេននិងកាដប្រព្រឹត្តដូចដូនតារបស់ពួកគេដែរដូចជាពួកគេឈរនៅកន្លែង ដែលដូនតារបស់ពួកគេបានធ្វើ។ ការបកប្រែផ្សេងទៀត «អ្នកបានចាប់ផ្តើមធ្វើដូចជីដូនជីតារបស់អ្នក» (សូមមើល rc://*/ta/man/translate/figs-metaphor)

ដើម្បី​បន្ថែមលើ​កំហឹង​ដ៏​​ខ្លាំង​របស់​ព្រះ‌អម្ចាស់​ចំពោះជន‌ជាតិ​អ៊ីស្រា‌អែល​កាន់​តែ​ខ្លាំង​

ប្រជាជនដែលធ្វើឱ្យព្រះអម្ចាស់ក្រេវក្រោធត្រូវបានគេនិយាយដូចជាកំហឹងរបស់ទ្រង់កំពុងតែឆេះ ហើយប្រជាជនកំពុងតែបន្ថែមឥន្ធនៈបន្ថែមទៅក្នុងភ្លើងនោះ។ ការបកប្រែផ្សេងទៀត «ធ្វើឱ្យព្រះអម្ចាស់រឹតតែខឹងនឹងអ៊ីស្រាអែលថែមទៀត» (សូមមើល rc://*/ta/man/translate/figs-metaphor)

ឲ្យ​ជា‌ជន​នេះ

«ប្រជាជនទាំងមូលនេះ» ឬ «មនុស្សជំនាន់នេះទាំងអស់»