km_tn/num/30/08.md

3.3 KiB

សម្បថដែល​នាង​​បាន​ធ្វើ​.....​សំដី​ដ៏រហ័ស​ចេញ​​ពីមាត់នាង

«ពាក្យសម្បថដែលនាងបានធ្វើ ... នោះគឺការនិយាយដោយបបូរមាត់របស់នាង»។ ឃ្លាទាំងពីរនេះសំដៅលើរឿងតែមួយ។ ឃ្លាទីពីរពិពណ៌នាអំពីសម្បថដែលស្ត្រីបានធ្វើ។ (សូមមើល rc://*/ta/man/translate/figs-parallelism)

សម្តីដ៏រហ័ស​ចេញ​​ពីមាត់នាង

ឃ្លាថា «ការនិយាយស្តី» សំដៅទៅលើការសន្យាដ៏រហ័សដែលនាងបានធ្វើ។ នៅទីនេះ «បបូរមាត់របស់នាង» មានន័យថាស្ត្រីខ្លួនឯង។ នាងត្រូវបានគេហៅថា «បបូរមាត់របស់នាង» ព្រោះបបូរមាត់មានជាប់ទាក់ទងនឹងអ្វីដែលនាងនិយាយ។ ការបកប្រែផ្សេងទៀត «រឿងដ៏រហ័សដែលនាងបាននិយាយ» ឬ «ការសន្យាដ៏រហ័សរបស់នាង» (សូមមើល rc://*/ta/man/translate/figs-synecdoche)

ដែល​នាង​បាន​ចងខ្លួន​នាងជាមួយនោះ​ហើយ

នៅទីនេះលោកម៉ូសេនិយាយអំពីរបៀប ដែលស្ត្រីម្នាក់បានប្តេជ្ញាចិត្តបំពេញការសន្យា ដូចជាការសន្យារបស់នាងជាវត្ថុរូបវន្ត ដែលនាងបានចងភ្ជាប់នឹងរាងកាយរបស់នាង។ ការបកប្រែផ្សេងទៀត «ដែលនាងបានប្តេជ្ញាខ្លួនឯងដើម្បីបំពេញ» (សូមមើល rc://*/ta/man/translate/figs-metaphor)

​ព្រះ‌អម្ចាស់នឹង​ដោះលែង​នាង

នៅទីនេះលោកម៉ូសេនិយាយអំពីព្រះអម្ចាស់អត់ទោសដល់ស្ត្រី ដែលមិនបានបំពេញតាមសម្បថរបស់នាង ដូចជាទ្រង់បានដោះលែងនាងពីអ្វីមួយ ដែលចងនាង។ អត្ថន័យពេញលេញនៃសេចក្តីថ្លែងការណ៍នេះ អាចត្រូវបានបញ្ជាក់យ៉ាងច្បាស់។ ការបកប្រែផ្សេងទៀត «ព្រះអម្ចាស់នឹងអត់ទោសឱ្យនាង» ឬ «ព្រះអម្ចាស់នឹងអត់ទោសឱ្យនាង ដែលមិនបានបំពេញតាមពាក្យសម្បថរបស់នាង» (សូមមើល [[rc:///ta/man/translate/figs-metaphor]] និង [[rc:///ta/man/translate/figs-explicit]])