km_tn/num/29/01.md

2.1 KiB

ព័ត៌មានទូទៅ៖

ព្រះជាម្ចាស់បន្តប្រាប់ដល់លោកម៉ូសេពីការដែលប្រជាជនត្រូវធ្វើ។

នៅ​ថ្ងៃ​ទី​មួយ​នៃ​ខែ​ទី​ប្រាំ‌ពីរ

«ខែទី ៧ នៅថ្ងៃទី១ នៃខែ» នេះសំដៅទៅលើខែទីប្រាំពីរនៃប្រតិទិនហេប្រឺ។ (សូមមើល [[rc:///ta/man/translate/translate-hebrewmonths]] និង [[rc:///ta/man/translate/translate-ordinal]])

ត្រូវ​ជួប‌ជុំបរិសុទ្ធ​ ដើម្បី​ថ្វាយ​កិត្តិយស​ដល់​ព្រះ‌អម្ចាស់

«ជួបជុំគ្នាដើម្បីថ្វាយបង្គំនិងគោរពព្រះអម្ចាស់»។ ឃ្លាដែលថា «ការជួបជុំដ៏បរិសុទ្ធ» មានន័យថា ប្រជាជនជួបជុំគ្នាដើម្បីថ្វាយបង្គំព្រះអម្ចាស់។ ការថ្វាយបង្គំព្រះគឺជាព្រឹត្តិការណ៍ដ៏បរិសុទ្ធ។

ព្រោះ​ជាថ្ងៃ​ដែល​អ្នក​រាល់​គ្នា​ត្រូវផ្លុំត្រែ

ត្រង់នេះពាក្យ «អ្នក» សំដៅទៅលើប្រជាជនអ៊ីស្រាអែលដែលតំណាងអោយបូជាចារ្យ។ ពួកបូជាចារ្យផ្លុំត្រែឡើងដើម្បីចាប់ផ្ដើមធ្វើពិធីថ្វាយបង្គំព្រះ ឬប្រមូលផ្តុំសហគមន៍ជាមួយគ្នា។ ការបកប្រែផ្សេងទៀត «នឹងជាថ្ងៃដែលពួកបូជាចារ្យផ្លុំត្រែ» (សូមមើល rc://*/ta/man/translate/figs-synecdoche)