km_tn/num/24/07.md

3.4 KiB

ព័ត៌មានទូទៅ៖

លោកបាឡាមបន្តការទាយនៅក្រោមការគ្រប់គ្រងនៃព្រះវិញ្ញណនៃព្រះជាម្ចាស់។

ទឹក​នឹង​ហូរ​.....មានទឹកគ្រប់គ្រាន់

ទឹកផឹក ទឹកបរិបូណ៌ត្រូវបានផ្សារភ្ជាប់ជាមួយនឹងពរជ័យរបស់ព្រះជាម្ចាស់លើដំណាំនឹងដី។ ការបកប្រែផ្សេងទៀត «ព្រះនឹងប្រទានពរដល់អ៊ីស្រាអែលនូវទឹកជាច្រើនសម្រាប់ដំណាំរបស់ពួកគេ» (សូមមើល rc://*/ta/man/translate/figs-metonymy)

គ្រាប់​ពូជ​របស់​គេ​នឹងមានទឹកគ្រប់គ្រាន់

ស្រោចទឹក គ្រាប់ពូជដែលស្រោចទឹកល្អសំដៅទៅលើពរជ័យរបស់ព្រះចំពោះប្រជាជនរបស់ព្រះអង្គ ដើម្បីពួកគេនឹងមានដំណាំជាច្រើន។ ការបកប្រែផ្សេងទៀត «ពួកគេនឹងមានទឹកច្រើនសម្រាប់គ្រាប់ពូជរបស់ពួកគេ ដើម្បីដាំដំណាំដែលមានគ្រាប់ពូជល្អ» (សូមមើល rc://*/ta/man/translate/figs-metonymy)

ស្ដេច​របស់​គេ​នឹង​ខ្ពស់ជាង​......នគរ​របស់​គេ​នឹង​បាន​ថ្កើនថ្កាន

ឃ្លាទាំងពីរនេះមានអត្ថន័យប្រហាក់ប្រហែលគ្នា ដោយសង្កត់ធ្ងន់ថា ព្រះនឹងប្រទានពរដល់ពួកគេយ៉ាងច្រើនបើប្រៀបធៀបទៅនឹងប្រជាជាតិដទៃទៀត។ (សូមមើល rc://*/ta/man/translate/figs-parallelism)

ស្ដេច​របស់​គេ​នឹង​ខ្ពស់ជាង​ស្ដេច​អកាក់

នៅទីនេះ «ខ្ពស់ជាង» សំដៅទៅលើកិត្តិយសនិងអំណាចកាន់តែច្រើន។ នេះមានន័យថា អនាគតស្តេចអ៊ីស្រាអែលនឹងមានកិត្តិយសច្រើនជាង ហើយនឹងមានអំណាចជាងស្តេចអកាក់ទៅទៀត។ អកាក់ជាស្ដេចនៃជនជាតិអាម៉ាលេក។ (សូមមើល [[rc:///ta/man/translate/translate-names]] និង [[rc:///ta/man/translate/figs-metonymy]])

នគរ​របស់​គេ​នឹង​បាន​ថ្កើនថ្កាន

អាចបញ្ជាក់ជាទម្រង់កិរិយាស័ព្ទសកម្ម។ ការបកប្រែផ្សេងទៀត «មនុស្សផ្សេងទៀតនឹងផ្តល់កិត្តិយសដល់នគររបស់ពួកគេ» (សូមមើល rc://*/ta/man/translate/figs-activepassive)