km_tn/num/20/14.md

1.9 KiB

កូនចៅអ៊ីស្រាអែល

លោកម៉ូសេប្រើឃ្លានេះដើម្បីបញ្ជាក់ថា ជនជាតិអ៊ីស្រាអែលនិងជនជាតិអេដុមមានទំនាក់ទំនងគ្នា ព្រោះបុព្វបុរសរបស់ពួកគេឈ្មោះលោកយ៉ាកុប និងលោកអេសាវជាបងប្អូននឹងគ្នា។

នៅ​ពេល​ដែល​ពួក​យើង​បាន​អំពាវ​នាវ​រក​ព្រះអម្ចាស់

«ពេលយើងអធិស្ឋានដល់ព្រះអម្ចាស់ សូមទ្រង់ជួយដល់ពួកយើង»

ព្រះអង្គបាន​ឮសំឡេង​របស់​យើង

នៅទីនេះ «សំឡេង» តំណាងឱ្យការយំរបស់ពួកគេ ឬអ្វីដែលពួកគេបាននិយាយទៅកាន់ព្រះអង្គ។ ការបកប្រែផ្សេងទៀត «ទ្រង់ឮសំឡេងយំរបស់យើង» ឬ »ទ្រង់បានឮអ្វីដែលយើងបានស្នើសុំ» (សូមមើល rc://*/ta/man/translate/figs-metonymy)

មើល៍!

«មើល៏!» នៅទីនេះបង្ហាញពីការផ្លាស់ប្តូរប្រធានបទ។ ពួកគេគ្រាន់តែនិយាយអំពីអតីតកាលរបស់ពួកគេ។ ឥឡូវនេះ ពួកគេនិយាយអំពីស្ថានភាពបច្ចុប្បន្នរបស់ពួកគេនៅពេលពួកគេរៀបចំ ស្នើសុំស្តេចឱ្យធ្វើអ្វីមួយ។