km_tn/num/14/01.md

2.4 KiB

ហេតុអ្វីបាន​ជា​ព្រះអម្ចាស់នាំពួកយើង​​មកស្រុក​នេះ ហើយ​ត្រូវ​ស្លាប់​ដោយ​សារ​ដាវ​ដូច្នេះ

ប្រជាជនប្រើសំណួរនេះដើម្បីតវ៉ានិងចោទប្រកាន់ព្រះអម្ចាស់ ពីការប្រព្រឹត្តដោយអយុត្តិធម៌។ ត្រូវបានបកប្រែជាសេចក្តីថ្លែងការណ៍។ ការបកប្រែផ្សេងទៀត «ព្រះអម្ចាស់មិនគួរនាំយើងមកកាន់ទឹកដីនេះទេគឺត្រូវស្លាប់ដោយមុខដាវ»។ (សូមមើល rc://*/ta/man/translate/figs-rquestion)

ត្រូវ​ស្លាប់​ដោយ​សារ​ដាវ​

នៅទីនេះ «ដាវ» តំណាងឱ្យទាំងការសម្លាប់ដោយដាវឬត្រូវបានសម្លាប់នៅក្នុងសមរភូមិ។ ការបកប្រែផ្សេងទៀត « ស្លាប់នៅពេលមនុស្សវាយប្រហារយើងដោយដាវ» ឬ « ស្លាប់ក្នុងសមរភូមិ» (សូមមើល rc://*/ta/man/translate/figs-metonymy)

តើពួក​យើង​ត្រឡប់​ទៅ​ស្រុក​អេស៊ីព្ទ​វិញ​​មិន​ល្អ​ជាង​ទេឬ

ប្រជាជនប្រើសំណួរនេះដើម្បីលើកទឹកចិត្តប្រជាជន ឱ្យយល់ស្របជាមួយពួកគេថា វានឹងប្រសើរជាង ក្នុងការវិលត្រឡប់ទៅប្រទេសអេស៊ីបវិញ។ ត្រូវបានបកប្រែជាសេចក្តីថ្លែងការណ៍។ ការបកប្រែផ្សេងទៀត «វាជាការប្រសើរសម្រាប់ពួកយើងដើម្បីវិលត្រឡប់ទៅស្រុកអេស៊ីបជាជាងព្យាយាមយកឈ្នះស្រុកកាណាន»។ (សូមមើល rc://*/ta/man/translate/figs-rquestion)