km_tn/num/11/21.md

3.0 KiB

តើគួរឲ្យយើងសម្លាប់ហ្វូងចៀម និងហ្វូងសត្វ ដើម្បីចម្អែតពួកគេមែនទេ? តើយើងគួរចាប់ត្រីនៅក្នុងសមុទ្រដើម្បីចម្អែតពួកគេមែនទេ?

ម៉ូសេប្រើសំណួរទាំងនេះដើម្បីបង្ហាញការសង្ស័យរបស់គាត់ថា អាចមានសាច់គ្រប់គ្រាន់សម្រាប់ចិញ្ចឹមប្រជាជនទាំងអស់នេះ។ ការបកប្រែផ្សេងទៀត «យើងត្រូវសម្លាប់សត្វនិងហ្វូងទាំងមូល ហើយចាប់ត្រីទាំងអស់នៅក្នុងសមុទ្រដើម្បីបំពេញចិត្តពួកគេ!» (សូមមើល rc://*/ta/man/translate/figs-rquestion)

ហ្វូងចៀម និងហ្វូងសត្វ

ពាក្យទាំងពីរនេះមានន័យជាមូលដ្ឋានដូចគ្នា។ ពួកគេរួមគ្នាសង្កត់ធ្ងន់ទៅលើសត្វមួយចំនួនធំ។ (សូមមើល rc://*/ta/man/translate/figs-doublet)

ត្រីទាំងអស់នៅក្នុងសមុទ្រ

លោកម៉ូសេប្រើពាក្យបំផ្លើសនេះដើម្បីបង្ហាញពីរបៀបដែលគាត់មិនអាចជឿថាអាចផ្តល់ស្បៀងអាហារដល់ប្រជាជនអ៊ីស្រាអែលទាំងអស់។ (សូមមើល rc://*/ta/man/translate/figs-hyperbole)

ដើម្បីចម្អែតពួកគេ

«ដើម្បីបំពេញភាពអត់ឃ្លានរបស់ពួកគេ»

តើព្រះហស្តរបស់យើងខ្លីមែនទេ?

ត្រង់នេះពាក្យថា «ព្រះហស្ថ» តំណាងអោយអំណាចរបស់ព្រះ។ ព្រះប្រើសំនួរនេះដើម្បីស្តីបន្ទោសលោកម៉ូសេដោយគិតថា ព្រះជាម្ចាស់មិនមានអំណាចផ្តល់សាច់គ្រប់គ្រាន់សំរាប់ប្រជាជនទេឬ។ ការបកប្រែផ្សេងទៀត «តើអ្នកគិតថាយើងមិនមានអំណាចគ្រប់គ្រាន់ក្នុងការធ្វើរឿងនេះទេឬ?» ឬ «អ្នកគួរតែដឹងថាយើងខ្លាំងជាងគ្រប់គ្រាន់ក្នុងការធ្វើរឿងនេះតទៅទៀ»។ (សូមមើល [[rc:///ta/man/translate/figs-metonymy]] និង [[rc:///ta/man/translate/figs-rquestion]])