km_tn/num/11/11.md

4.5 KiB

ព័ត៌មានទូទៅ៖

លោកម៉ូសេត្អូញត្អែរចំពោះព្រះអម្ចាស់ដោយប្រើសំនួរជាច្រើន។ (សូមមើល rc://*/ta/man/translate/figs-rquestion)

ហេតុអ្វីបានជាព្រះអង្គប្រព្រឹត្តនឹងអ្នកបម្រើរបស់ព្រះអង្គអាក្រក់យ៉ាងនេះ?ហេតុអ្វីបានជាព្រះអង្គមិនគាប់ព្រះហឫទ័យនឹងទូលបង្គំដូច្នេះ?

ម៉ូសេបានប្រើសំណួរទាំងនេះដើម្បីត្អូញត្អែរអំពីរបៀបដែលព្រះបានប្រព្រឹត្ដចំពោះគាត់។ ពួកគេអាចបង្ហាញជាសេចក្តីថ្លែងការណ៏។ ការបកប្រែផ្សេងទៀត «ទ្រង់មិនគួរធ្វើបាបទួលបង្គំជាអ្នកបម្រើរបស់ព្រះអង្គអាក្រក់យ៉ាងនេះទេ ទ្រង់មិនគួរខឹងនឹងទូលបង្គំទេ» ឬ «ទូលបង្គំជាអ្នកបម្រើរបស់ព្រះអង្គមិនបានធ្វើអ្វីខុស ដើម្បីអោយព្រះអង្គធ្វើបាបទូលបង្គំទេ»។ (សូមមើល rc://*/ta/man/translate/figs-rquestion)

ព្រះអង្គបានធ្វើឲ្យទូលបង្គំទទួលបន្ទុកនៃប្រជាជនទាំងនេះ

លោកម៉ូសេត្អូញត្អែរនិងនិយាយអំពីការដឹកនាំប្រជាជននិងផ្គត់ផ្គង់ពួកគេ ដូចជាគាត់កំពុងមានបន្ទុកធ្ងន់។ ការបកប្រែផ្សេងទៀត «ទ្រង់ធ្វើឱ្យទួលបង្គំទទួលខុសត្រូវចំពោះមនុស្សទាំងអស់នេះប៉ុន្តែវាពិបាកពេកណាស់សម្រាប់ទូលបង្គំ» (សូមមើល rc://*/ta/man/translate/figs-metaphor)

តើទូលបង្គំជាអ្នកបង្កើតពួកគេមែនទេ?បានជាព្រះអង្គមានបន្ទូលមកទូលបង្គំ

លោកម៉ូសេបានប្រើសំណួរទាំងនេះដើម្បីឲ្យព្រះគិតអំពីការពិតដែលថា លោកម៉ូសេមិនមែនជាឪពុករបស់ពួកគេទេ។ ការបកប្រែផ្សេងទៀត «ទូលបង្គំមិនមែនជាឪពុករបស់ប្រជាជនទាំងអស់នេះទេ»។ ដូច្នេះវាមិនយុត្តិធម៌ទេដែលទ្រង់មានបន្ទូលមកទួលបង្គំ»។ (សូមមើល rc://*/ta/man/translate/figs-rquestion)

បីទ្រពួកគេនៅលើទ្រូវរបស់ទូលបង្គំ ប្រៀបដូចជាឪពុកបីទ្រកូនដូច្នេះ

នេះមានន័យថា លោកម៉ូសេត្រូវទទួលខុសត្រូវចំពោះប្រជាជន ដែលមិនអាចមើលថែរក្សាខ្លួនឯងបាន ដូចជាឪពុកម្តាយត្រូវមើលថែទារក។ (សូមមើល rc://*/ta/man/translate/figs-simile)

ទូលបង្គំ បីទ្រពួកគេ......ផ្តល់អោយពួកគេ?

សំណួរនេះអាចត្រូវបានបកប្រែជាសេចក្តីថ្លែងការណ៍។ ការបកប្រែផ្សេងទៀត «ទ្រង់មិនគួររំពឹងថាទូលបង្គំនឹងបីទ្រពួកគេ ... ដើម្បីផ្តល់ឱ្យពួកគេ» ឬ «ទូលបង្គំមិនអាចបីទ្រពួកគេ ... ដើម្បីផ្តល់ឱ្យពួកគេ»។ (សូមមើល rc://*/ta/man/translate/figs-rquestion)