km_tn/neh/10/30.md

3.6 KiB

ព័ត៌មានទូទៅៈ

នៅក្នុងខនេះប្រជាជនពិពណ៌នាខ្លឹមសារនៃសម្បថដែលពួកគេបានសន្យានៅក្នុងជំពូកកទី ១០ៈ២៨

មិន​ឲ្យ​កូន​ស្រី​របស់​យើង​ទៅ​ឲ្យ​ប្រជា‌ជន​ដែល​នៅ​ក្នុង​ស្រុក​នេះ ឬ​យក​កូន​ស្រី​របស់​គេ​មក​ឲ្យ​កូន​ប្រុស​របស់​យើង​ឡើយ

នេះមានន័យថាពួកគេនឹងមិនអនុញ្ញាតឲ្យកូនប្រុសស្រីរបស់ពួកគេរៀបការជាមួយពួកគេទេ។ ការបកប្រែផ្សេងទៀតៈ «នឹងមិនផ្តល់ឲ្យកូនស្រីរបស់យើងដើម្បីរៀបការជាមួយប្រជាជននៅលើទឹកដីនេះ ឬយកកូនស្រីរបស់ពួកគេដើម្បីរៀបការជាមួយកូនប្រុសរបស់យើង» (សូមមើលៈ rc://*/ta/man/translate/figs-explicit)

ប្រជា‌ជន​ដែល​នៅ​ក្នុង​ស្រុក​នេះ

នេះសំដៅទៅលើប្រជាជនដែលរស់នៅលើទឹកដីរបស់ពួកគេដែលមិនថ្វាយបង្គំព្រះអម្ចាស់។ ការបកប្រែរបៀបផ្សេងទៀតៈ «ប្រជាជនដែលនៅក្នុងទឹកដីនេះដែលមិនស្ដាប់បង្គាប់ព្រះអម្ចាស់» (សូមមើលៈ rc://*/ta/man/translate/figs-explicit)

យើងបានសន្យា ... យើងនឹងមិនផ្តល់ឲ្យ ... យើងនឹងមិនទិញ ... យើងនឹងអនុញ្ញាតឲ្យ ... យើងនឹងលុបចោល

សព្វនាម «យើង» នៅទីនេះរួមមានលោកនេហេមា និងប្រជាជនយូដាប៉ុន្តែមិនមែនអ្នកអានសៀវភៅនេះទេ។ (សូមមើលៈ rc://*/ta/man/translate/figs-exclusive)

ឆ្នាំទីប្រពីរ

«ឆ្នាំទី៧» (សូមមើលៈ rc://*/ta/man/translate/translate-ordinal)

យើង​នឹង​ទុក​ដី​ឲ្យ​នៅ​ទំនេរ​

នេះគឺជាប្រយោគមួយ។ ការបកប្រែរបៀបផ្សេងទៀតៈ «យើងនឹងមិនភ្ជួរស្រែរបស់យើងទេ» ឬ «យើងនឹងមិនដាំអ្វីទាំងអស់នៅក្នុងស្រែរប់សយើង»។ (សូមមើលៈ rc://*/ta/man/translate/figs-idiom)

យើងនឹងលើក​លែង​បំណុល​គ្រប់​ទាំង​អស់ តាមរយៈជនជាតិយូដា

«យើងនឹងលើកលែងបំណុលទាំងអស់ដល់ប្រជាជនយូដាផ្សេងទៀត» ឬ «យើងនឹងលើកលែងបំណុលទាំងអស់ដល់ប្រជាជនយូដាទាំងអស់ដែលជាកជំពាក់យើងដោយសាសន៍យូដាផ្សេងទៀត»