km_tn/neh/07/01.md

3.9 KiB

កាល​កំពែង​បាន​សង់​ឡើង​រួច​រាល់

នេះអាចត្រូវបានបញ្ជាក់ជាទម្រង់សកម្ម។ ការបកប្រែរបៀបផ្សេងទៀតៈ «នៅពេលដែលយើងបានសង់កំពែងរួចរាល់» (សូមមើលៈ rc://*/ta/man/translate/figs-activepassive)

ខ្ញុំ​បាន​ដាក់​សន្លឹក​ទ្វារតាមកន្លែង

នេះបានរួចរាល់ដោយសារការជួយ។ ការបកប្រែរបៀបផ្សេងទៀតៈ ខ្ញុំនិងអ្នកផ្សេងបានផ្ជូរទ្វារ។ (សូមមើលៈ rc://*/ta/man/translate/figs-synecdoche)

​ពួក​ឆ្មាំ​ទ្វារ ពួក​ចម្រៀង និង​ពួក​លេវី​បាន​តែង​តាំងរួច​ស្រេច​ហើយ

នេះអាចត្រូវបានបញ្ជាក់ជាទម្រង់សកម្ម។ អាចមានន័យថាៈ ១)លោកនេហេមាបានតែងតាំងពួកគេ។ ការបកប្រែរបៀបផ្សេងទៀតៈ «ខ្ញុំបាន​តែង​តាំងពួក​ឆ្មាំ​ទ្វារ ពួក​ចម្រៀង និង​ពួក​លេវី​បាន​តែង​តាំងរួច​ស្រេច​ហើយ» ឬ ២) មាននរណាម្នាក់បានតែងតាំងពួកគេ។ ការបកប្រែរបៀបផ្សេងទៀតៈ «ពួកគេបាន​តែង​តាំងពួក​ឆ្មាំ​ទ្វារ ពួក​ចម្រៀង និង​ពួក​លេវី​បាន​តែង​តាំងរួច​ស្រេច​ហើយ» (សូមមើលៈ rc://*/ta/man/translate/figs-activepassive)

ពួក​ឆ្មាំ​ទ្វារ

មនុស្សដែលបានចាត់ឲ្យទៅខ្លោងទ្វារនីមួយៗទទួលខុសត្រូវក្នុងការគ្រប់គ្រងច្រកចូលទីក្រុង ឬប្រាសាទក៏ដូចជាបើក និងបិទទ្វារតាមពេលវេលានិងហេតុផលដែលកំណត់ដោយអ្នកគ្រប់គ្រង។

ពួក​ចម្រៀង

អ្នកលេងតន្ត្រីដែលដឹកនាំការថ្វាយបង្គំក្នុងពិធីដង្ហែរ​ និងពិធីផ្សេងៗ ផលិតបទភ្លេង និងការស្រែកដែលសង្កត់ធ្ងន់និងបង្កើតឲ្យមានការភ្ញាក់ផ្អើល

ហា‌ណានី...ហា‌ណា‌នា

ទាំងនេះគឺជាឈ្មោះរបស់មនុស្ស (សូមមើល៖ rc://*/ta/man/translate/translate-names)

ខ្ញុំ​បាន​ប្រគល់​អំណាច​គ្រប់​គ្រង​ឲ្យទៅបងប្រុសរបស់ខ្ញុំហាណានី

«ខ្ញុំបានចេញបទបញ្ជាឲ្យបងប្រុសខ្ញុំហាណានីធ្វើជាអ្នកគ្រប់គ្រង»

តើនរណាជាមេបន្ទាយ

«តើនរណាជាអ្នកគ្រប់គ្រងបន្ទាយ»

បន្ទាយ

«បន្ទាយ»

កោត​ខ្លាច​ដល់​ព្រះជាង

«កោត​ខ្លាច​ដល់​ព្រះលើស​ជាង​មនុស្ស​ជា​ច្រើន។»