km_tn/neh/06/17.md

4.7 KiB

បាន​ផ្ញើ​សំបុត្រ​ជា​ច្រើន​

ពួក​អភិជនបានបញ្ជូនអ្នកនាំសារឲ្យនាំយកសំបុត្រទាំងនោះទៅកាន់លោកថូប៊ី‌យ៉ា។ ការបកប្រែរបៀបផ្សេងទៀត៖ «ផ្ញើសំបុត្រជាច្រើនតាមអ្នកនាំសារ» (សូមមើល៖ rc://*/ta/man/translate/figs-metonymy)

មាន​សំបុត្រ​របស់លោក​ថូប៊ី‌យ៉ាបានផ្ញើត្រឡប់មកពួកគេវិញ

មាន​សំបុត្រ​របស់លោក​ថូប៊ី‌យ៉ាបានផ្ញលត្រឡប់មកពួកគេវិញ នៅពេលដែលសារនោះត្រូវបាននាំមកដោយអ្នកនាំសារ។ ការបកប្រែរបៀបផ្សេងទៀតៈ «លោកថូប៊ីយាបានផ្ញើសំបុត្រ» ឬ «លោកថូប៊ីយ៉ាបាផ្ញើសំបុត្រជាច្រើនតាមរយៈអ្នកនាំសារ» (សូមមើល៖ rc://*/ta/man/translate/figs-personification)

ថូប៊ី‌យ៉ា

គឺជាឈ្មោះរបស់មនុស្សប្រុសម្នាក់។

តើនរណាជាប់​ពាក់​ព័ន្ធ​ជាមួយ​គាត់​ដោយ​សារ​ពាក្យ​សម្បថ

នេះនិយាយអំពីមនុស្សដែលស្មោះត្រង់នឹងលោកថូប៊ីយ៉ា ពីព្រោះពួកគេបានស្បថចំពោះគាត់ ពាក្យសម្បថរបស់ពួកគេគឺជាខ្សែពួរដែលចងភ្ជាប់ខ្លួនរបស់ពួកគេ។ ការបកប្រែរបៀបផ្សេងៈ «តើអ្នកណាបានស្បថចំពោះលោក» ឬ «តើនរណាបានស្បថ និងមានភាពស្មោះត្រង់ចំពោះគាត់» (សូមមើលៈ rc://*/ta/man/translate/figs-metaphor)

​គាត់​ជា​កូន​ប្រសា​របស់លោក​សេកានា

កូនប្រសារបស់លោកសេកានា គឺមានន័យថាលោកថូប៊ីយ៉ាបានរៀបការជាមួយនឹងកូនស្រីរបស់លោកសេកានា។ សូមបកប្រែឈ្មោះ «សេកានា» ឲ្យដូចអ្វីដែលអ្នកបានបកប្រែនៅក្នុងជំពូកទី ៣ៈ២៨។ (សូមមើលៈ rc://*/ta/man/translate/translate-names)

​អើរ៉ាស... យ៉ូណាហាន

ទាំងនេះគឺជាឈ្មោះរបស់មនុស្ស។ (សូមមើលៈ rc://*/ta/man/translate/translate-names)

មស៊ូ‌ឡាម...​បេរេគា

ទាំងនេះគឺជាឈ្មោះរបស់មនុស្សប្រុស។ បកប្រែដូចនៅក្នុងជំពូកទី ៣ៈ៣។ (សូមមើលៈ rc://*/ta/man/translate/translate-names)

ពួកគេ​ក៏​បាន​និយាយ​ពី​អំពើ​ល្អ​របស់​គាត់ នៅ​ចំពោះ​មុខ​ខ្ញុំ ហើយ​ក៏​នាំ​យក​ពាក្យរបស់​ខ្ញុំ​ទៅ​ប្រាប់​គាត់​ដែរ

«ពួកអភិជនជនជាតិយូដាបានប្រាប់ខ្ញុំអំពីលោកអំពើល្អរបស់លោកថូប៊ីយ៉ា ហើយបន្ទាប់មកក៏បានប្រាប់អំពីតួនាទីរបស់ខ្ញុំដែរ»

សារបានផ្ញើមកខ្ញុំដែលមកពីលោកថូប៊ីយ៉ា

នេះអាចត្រូវបានបញ្ជាក់ជាទម្រង់សកម្ម។ លោកថូប៊ីយ៉ាបានចាត់អ្នកនាំសារឲ្យយកសំបុត្រទៅកាន់លោកនេហេមា។ ការបកប្រែរបៀបផ្សេងទៀតៈ «លោកថូប៊ីយ៉ាផ្ញើសំបុត្រមកខ្ញុំ» (សូមមើលៈ [[rc:///ta/man/translate/figs-activepassive]] ហើយ [[rc:///ta/man/translate/figs-metonymy]])