km_tn/neh/06/03.md

1.8 KiB

ខ្ញុំកំពុងតែធ្វើកិច្ចការដ៏អស្ចារ្យ

លោកនេហេមាបានចាត់ចែងក្នុងការសាងសង់កំពែង។ លោកមិនបានសាងសង់កំពែងដោយខ្លួនលោកទេ។ ការបកប្រែរបៀបផ្សេងទៀតៈ «ខ្ញុំជាអ្នកចាត់ចែងកិច្ចការដ៏អស្ចារ្យ» (សូមមើល៖ rc://*/ta/man/translate/figs-synecdoche)

ហេតុ​អ្វី​បាន​ជា​ខ្ញុំ​ត្រូវ​ឈប់ ដោយ​ទុក​ចោល​ការ​ងារ​នេះ ហើយ​ចុះ​ទៅ​ជួបលោក​ដូច្នេះ?

សំនួរដែលមិនត្រូវការចម្លើយនេះគឺត្រូវបានប្រើដើម្បីជំទាស់នឹងសំណើរបស់លោកសានបាឡាត។ នេះអាចត្រូវបានសរសេរជាប្រយោគ។ ការបកប្រែរបៀបផ្សេងទៀតៈ «ខ្ញុំ​កំពុង​ធ្វើ​កិច្ច​ការ​មួយ​យ៉ាង​ធំ ហើយខ្ញុំ​មិន​អាច​ចុះ​ទៅ​បាន​ទេ» (សូមមើលៈ rc://*/ta/man/translate/figs-rquestion)

ចុះមករកអ្នក

ពាក្យ «ចុះមក» ត្រូវបានប្រើនៅទីនេះពីព្រោះភ្នំអូណូដែលជាកន្លែងដែលពួកគេបានស្នើសុំលោកនេហេមាឲ្យចុះមកគឺនៅកម្ពស់ទាបជាងក្រុងយេរូសាឡិម។