km_tn/neh/05/09.md

3.8 KiB

ដូច្នេះ ខ្ញុំ​ក៏​និយាយ​

សព្វនាម «ខ្ញុំ» សំដៅទៅលើលោកនេហេមា។

តើអ្នកកំពុងធ្វើអ្វី?

«អ្នក» នៅទីនេះសំដៅទៅលើពួកអភិជនយូដា។

តើ​អស់​លោក​មិន​គួរ​ដើរ ដោយការ​គោរព​កោត​ខ្លាច​ដល់​ព្រះ​នៃ​យើង ដើម្បី​កុំ​ឲ្យ​សាសន៍​ដទៃ​ដែល​ជា​ខ្មាំង​សត្រូវ​របស់​យើង ត្មះ‌តិះ‌ដៀល​យើង​ទេឬ

នេះគឺជាសំដែលមិនត្រូវការចម្លើយដែលលោកនេហេមាកំពុងប្រើដើម្បីស្តីបន្ទោសពួកអភិជន។ នេះអាចបកប្រែជាឃ្លា។ ការបកប្រែរបៀបផ្សេងទៀតៈ «អ្នកដោយការ​គោរព​កោត​ខ្លាច​ដល់​ព្រះ​នៃ​យើង ដើម្បី​កុំ​ឲ្យ​សាសន៍​ដទៃ​ដែល​ជា​ខ្មាំង​សត្រូវ​របស់​យើង ត្មះ‌តិះ‌ដៀល​យើង»

​ដើរដោយការ​គោរព​កោត​ខ្លាច​ដល់​ព្រះ​នៃ​យើង

នេះគឺជាប្រយោគ។ ពាក្យ «ដើរ» សំដៅទៅលើអាកប្បកិរិយារបស់មនុស្សម្នាក់និងរបៀបដែលគេរស់នៅ។ ការបកប្រែរបៀបផ្សេងទៀតៈ «រស់នៅក្នុងរបៀបដែលគោរពដល់ព្រះជាម្ចាស់»។ (សូមមើលៈ rc://*/ta/man/translate/figs-idiom)

ការតិះដៀលរបស់ប្រជាជាតិនានាដែលជាសត្រូវរបស់យើង

ពាក្យ «តិះដៀល» មានន័យថា «និយាយអាក្រក់» ឬ «ចំអកឡកឡេឺយ» អ្នកអាចបកប្រែដោយប្រើកិរិយាស័ព្ទ។ ការបកប្រែរបៀបផ្សេងទៀតៈ «ប្រជាជាតិនានាដែលជាសត្រូវរបស់យើងពីការដៀលត្មះយើង» ឬ «ប្រទេសដែលជាសត្រូវមិនអោយមើលងាយយើង» (សូមមើលៈ rc://*/ta/man/translate/figs-abstractnouns)

ខ្ចី

ខ្ចីប្រាក់ ឬ ឲ្យអ្វីមួយទៅនរណាម្នាក់ដែលរំពឹងថានឹងសង

ប្រាក់កម្ចី

នេះជាប្រាក់មួយចំនួន ស្បៀងអាហារឬទ្រព្យសម្បត្តិណាមួយដែលមនុស្សម្នាក់អាចអោយអ្នកដទៃខ្ចីដើម្បីសងបំណុល។ អ្នកខ្ចីនឹងត្រូវសងបំណុលដល់អ្នកឲ្យខ្ចី។

ការប្រាក់

ផ្នែកមួយនៃតម្លៃនៃប្រាក់កម្ចីដែលអ្នកខ្ចីត្រូវបានគិតការប្រាក់។

លោក​បាន​យក​ការ​ពី​គេ​នោះ

«អ្នកបានគិតថ្លៃពីពួកគេ» ឬ «អ្នកបានធ្វើឲ្យគេបង់ថ្លៃ»