km_tn/neh/05/04.md

3.7 KiB

ប៉ុន្តែ យើង​ខ្ញុំ និង​ពួក​បង‌ប្អូន​របស់​យើង​ខ្ញុំ មាន​សាច់​ឈាម​ដូច​គ្នា កូន​ចៅ​របស់​យើង​ខ្ញុំ ក៏​ដូច​ជា​កូន​ចៅ​របស់​ពួក‌គេ

នៅទីនេះជនជាតិយូដាកំពុងបញ្ជាក់ថាពួកគេមានដើមកំណើតជាជនជាតិយូដាដូចគ្នានឹងជនជាតិយូដាផ្សេងទៀត ហើយថាពួកគេមានសារៈសំខាន់ដូចគ្នានឹងជនជាតិដទៃទៀតដែរ។ អត្ថន័យនៃរឿងនេះអាចត្រូវបានបញ្ជាក់យ៉ាងច្បាស់។ ការបកប្រែរបៀបផ្សេងទៀតៈ «ប៉ុន្តែ យើង​ខ្ញុំ និង​ពួក​បង‌ប្អូន​របស់​យើង​ខ្ញុំ ក៏មានដើមកំណើតជាជនជាតិយូដាដូចគ្នានឹងជនជាតិយូដាផ្សេងទៀត ហើយកូន​ចៅ​របស់​យើង​ខ្ញុំក៏មានសារ​ៈសំខាន់ដូចកូនចៅនៃជនជាតិយូដាផ្សេងទៀតដែរ» (សូមមើលៈ rc://*/ta/man/translate/figs-explicit)

​សាច់​ឈាមរបស់យើង

នេះគឺជាប្រយោឡដើម ដែលសំដៅទៅលើសមាជិកគ្រួសាររបស់ពួកគេ។ ការបកប្រែរបៀបផ្សេងទៀតៈ «គ្រួសាររបស់យើង» (សូមមើលៈ rc://*/ta/man/translate/figs-idiom)

កូន​ប្រុស​កូន​ស្រី​របស់​យើង​ខ្ញុំ ទៅ​ធ្វើ​ជា​ខ្ញុំ​បម្រើ​គេ

នេះអាចត្រូវបានបញ្ជាក់ជាទម្រង់សកម្ម។ ការបកប្រែរបៀបផ្សេងទៀតៈ «យើងបានលកកូនប្រុសកូនស្រីរបស់យើងឲ្យធ្វើជាទាសករ» (សូមមើលៈ rc://*/ta/man/translate/figs-activepassive)

ដ្បិត​ស្រែ​ចម្ការ​របស់​យើង​ខ្ញុំ​ក៏​ធ្លាក់​ទៅ​ក្នុង​កណ្ដាប់​ដៃ​អ្នកដទៃ​ដែរ

ដោយសារដីស្រែនិងចម្ការទំពាំងបាយជូរមិនមែនជារបស់ពួកគេទេពួកគេមិនអាចផលិតប្រាក់ដែលពួកគេត្រូវការដើម្បីផ្គត់ផ្គង់គ្រួសារបានទេ។ អត្ថន័យពេញលេញនេះអាចត្រូវបានបញ្ជាក់ច្បាស់។ ការបកប្រែរបៀបផ្សេងទៀតៈ «ប៉ុន្តែយើងមិនអាចផ្លាស់ប្តូរស្ថានភាពនេះបានទេពីព្រោះមានអ្នកផ្សេងទៀតជាម្ចាស់ដីស្រែនិងចម្ការទំពាំងរបស់យើង ដែលយើងត្រូវការដើម្បីផ្គត់ផ្គង់ជីវិតរបស់យើង។» (សូមមើលៈ rc://*/ta/man/translate/figs-explicit)