km_tn/neh/04/01.md

5.1 KiB

កាលលោក​សាន‌បាឡាត​

ត្រង់នេះលោកនេហេមានប្រើពាក្យថា «ឥឡូវ» ដើម្បីបង្ហាញជាផ្នែកថ្មីនៃរឿង។

សានបាឡាត និង​ថូប៊ីយ៉ា

ទាំងនេះគឺជាឈ្មោះរបស់មនុស្ស។ បងប្រែដូចនៅក្នុងជំពូកទី ២ៈ៩។ (សូមមើលៈ rc://*/ta/man/translate/translate-names)

វាបានធ្វើឲ្យគាត់ក្ដៅក្រហាយ ហើយខឹងក្រេវក្រោធជាខ្លាំង

ត្រង់នេះ «វា» សំដៅទៅលើការដឹងរបស់លោកសានបាឡាតដែលថាជនជាតិយូដាកំពុងសង់កំពែងឡើងវិញ។ នេះនិយាយពីសានបាឡាតក្លាយជាខឹងយ៉ាងខ្លាំងដូចជាកំហឹងរបស់គាត់គឺជាភ្លើងដែលកំពុងឆេះ។ ការបកប្រែរបៀបផ្សេងទៀតៈ «គាត់​ខឹង​ក្រេវ​ក្រោធ​ជា​ខ្លាំង» ឬ «គាត់បានខឹងយ៉ាងខ្លាំង» (សូមមើលៈ rc://*/ta/man/translate/figs-metaphor)

តើអ្វីទៅជាភាពទន់ខ្សោយទាំងនេះ ... តើពួកគេនឹងស្តារ ... ពួកគេនឹងផ្តល់ជូន ... តើពួកគេនឹងបញ្ចប់ការងារក្នុងមួយថ្ងៃ?

លោកសានបាឡាតដាក់សំណួរទាំងនេះដើម្បីចំអកដល់ជនជាតិយូដា។ ទាំងនេះអាចត្រូវបានសរសេរជាសេចក្តីថ្លែង។នេះអាចត្រូវបានបញ្ជាក់ជាទម្រង់សកម្ម។ ការបកប្រែរបៀបផ្សេងទៀតៈ «ជនជាតិយូដាដែលទន់ខ្សោយទាំងនេះមិនអាចធ្វើអ្វីបានឡើយ។ ពួកគេនឹងមិនស្តារទីក្រុងឡើងវិញដោយខ្លួនឯងឡើយ។» (សូមមើល៖ rc://*/ta/man/translate/figs-rquestion)

ជនជាតិយូដាដែលទន់ខ្សោយ

«ជនជាតិយូដាដែលទន់ខ្សោយ»

ក្នុង​រយៈ​ពេល​មួយ​ថ្ងៃ

នេះនិយាយអំពីការមិនបញ្ចប់អ្វីមួយយ៉ាងឆាប់រហ័សដោយនិយាយថាវាមិនអាចធ្វើបានក្នុងមួយថ្ងៃទេ។ ការបកប្រៀរបៀបផ្សេងទៀតៈ «ឲ្យលឿន» (សូមមើលៈ rc://*/ta/man/translate/figs-metaphor)

តើ​គេ​យក​ថ្ម​ពី​គំនរ​សំរាម ដែល​ឆេះ​អស់​ទៅហើយ មក​រៀប​ឡើងវិញកើត

លោកសាន់បាឡាតក៏ដាក់សំណួរនេះដើម្បីចំអកដល់ជនជាតិយូដា។ នេះអាចត្រូវបានសរសេរជាសេចក្តីថ្លែងការណ៍។ ការបកប្រែរបៀបផ្សេងទៀតៈ «កគេនឹងមិននាំយកថ្មពីគំនរបាក់បែកដែលត្រូវបានដុតបំផ្លាញឡើងវិញទេ។» (សូមមើលៈ rc://*/ta/man/translate/figs-rquestion)

ពី​គំនរ​សំរាម ដែល​ឆេះ​អស់​ទៅហើយ

នេះអាចត្រូវបានបញ្ជាក់ជាទម្រង់សកម្ម។ ការបកប្រែរបៀបផ្សេងទៀតៈ «ពីគំនរបាក់បែកដែលមាននរណាម្នាក់បានដុត» (សូមមើលៈ rc://*/ta/man/translate/figs-activepassive)

បើ​គ្រាន់​តែ​មាន​កញ្ជ្រោង​មួយ​ឡើង​ពី​លើ កំផែង​នោះ​មុខ​ជា​រលំ​មិនខាន

លោកសានបាឡាតមើលងាយកំពែងហើយនិយាយបំផ្លើសថាវាខ្សោយប៉ុណ្ណាដោយនិយាយថាកញ្ជ្រោងអាចវាយវាបាន។ ការបកប្រែរបៀបផ្សេងទៀតៈ «កំពែងដែលពួកគេកំពុងសាងសង់គឺខ្សោយណាស់សូម្បីតែកញ្ជ្រោងតូចមួយឡើងលើវាជញ្ជាំងថ្មរបស់ពួកគេនឹងដួលដល់ដី» (UDB) (សូមមើលៈ rc://*/ta/man/translate/figs-hyperbole)