km_tn/neh/01/10.md

5.0 KiB

ព័ត៌មានទូទៅ៖

លោកនេហេមាបន្តអធិស្ឋាន។

ឥឡូវ

ពាក្យនេះត្រូវបានប្រើនៅទីនេះដើម្បីសម្គាល់ការសំរាកនៅក្នុងការអធិស្ឋានរបស់លោកនេហេមា។ នៅទីនេះលោកចាប់ផ្តើមធ្វើសំណើររបស់លោកដោយផ្អែកលើការសន្យារបស់ព្រះអម្ចាស់។

ពួកគេគឺជាអ្នកបម្រើរបស់អ្នក

ពាក្យ «ពួកគេ» សំដៅទៅលើជនជាតិអ៊ីស្រាអែល។

ដោយ​ព្រះ‌ចេស្តា​ដ៏​អស្ចារ្យ និង​ដោយ​ព្រះ‌ហស្ត​ដ៏​ខ្លាំង​ពូកែ

ពាក្យ «ព្រះហស្ត» តំណាងឲ្យកម្លាំង ឬអំណាច។ រួមគ្នាឃ្លាទាំងពីរនេះគឺចង់សង្កត់ធ្ងន់ទៅលើអំណាចរបស់ព្រះអម្ចាស់។ ការបកប្រែរបៀបផ្សេងទៀត៖ «ដោយ​ព្រះ‌ចេស្តា​ដ៏​អស្ចារ្យ និង​ដោយ​ព្រះ‌ហស្ត​ដ៏​ខ្លាំង​ពូកែ» ឬ «ដោយកម្លាំងដ៏អស្ចារ្យ» (សូមមើល៖ [[rc:///ta/man/translate/figs-metonymy]] ហើយ [[rc:///ta/man/translate/figs-doublet]])

ពាក្យ​អធិស្ឋាន​របស់អ្នក​បម្រើ​ព្រះ‌អង្គ

ពាក្យ «អ្នកបម្រើ» សំដៅទៅលើលោកនេហេមា។ នេះជារបៀបដែលមនុស្សម្នាក់អាចនិយាយទៅកាន់ចៅហ្វាយរបស់គេ ដើម្បីបង្ហាញពីភាពបន្ទាបខ្លួន និងការគោរព។ សូមមើលពីរបៀបបកប្រែក្នុងជំពូក១ៈ៦។

ពាក្យ​អធិស្ឋាន​របស់​ពួក​អ្នក​បម្រើ​ព្រះ‌អង្គ

ពាក្យថា «អ្នកបម្រើ» គឺសំដៅទៅលើជនជាតិអ៊ីស្រាអែល​ ដែលបានទូលសូមទៅព្រះអម្ចាស់ឲ្យធ្វើអ្វីមួយនៅក្នុងនាមរបស់ប្រជាជនរបស់ព្រះអង្គ និងក្នុងនាមយេសរូសាឡិម។

អ្នកដែល​ពេញ​ចិត្ត​នឹង​កោត​ខ្លាច​ដល់​ព្រះ‌នាម​របស់​ព្រះ‌អង្គ

ពាក្យ «ឈ្មោះ» គឺសំដៅទៅលើព្រះអម្ចាស់។ ការបកប្រែរបៀបផ្សេងទៀតៈ «អ្នកដែល​ពេញ​ចិត្ត​នឹង​កោត​ខ្លាច​ដល់​ព្រះ‌នាម​របស់​ព្រះ‌អង្គ» (សូមមើលៈ rc://*/ta/man/translate/figs-metonymy)

សូម​ប្រោស​មេត្តា​ដល់​ទូល‌បង្គំ នៅ​ចំពោះ​មនុស្ស​នេះ​ផង

ពាក្យ «លោក» គឺសំដៅទៅចំពោះលោកនេហេមា ដែលសំដៅទៅលើខ្លួនលោកនៅក្នុងសព្វនាមទីបី ដើម្បីបង្ហាញពីការបន្ទាបខ្លួននៅចំពោះព្រះជាម្ចាស់ ហើយ «មនុស្សនេះ» គឺសំដៅទៅចំពោះអើថាស៊ើកសេស ស្ដេចនៃស្រុកពើស៊ី។

នៅ​គ្រា​នោះ

លោកនេហេមានិយាយអំពីអាកប្បកិរិយា ឬឥរិយាបថរបស់ស្តេចដូចជារបៀបដែលស្តេចមានទស្សនៈ។ ការបកប្រែរបៀបផ្សេងទៀតៈ «សូមព្រះរាជាមេត្តាប្រណីដល់ទូលបង្គំ» (សូមមើលៈ rc://*/ta/man/translate/figs-metaphor)

ខ្ញុំ​ជា​អ្នក​ថ្វាយ​ពែង​ដល់​ស្តេច

នេះជាជីវប្រវត្តិអំពីតួនាទីរបស់នេហេមាក្នុងរាជវាំង។ ភាសារបស់អ្នកអាចមានវិធីពិសេសដើម្បីសម្គាល់ពាក្យជីវប្រវត្តិ។ (សូមមើលៈ rc://*/ta/man/translate/writing-background)