km_tn/neh/01/06.md

2.6 KiB

​សូមបើក​ព្រះ‌នេត្ររបស់ព្រះអង្គ

លោកនេហេមានិយាយថាៈ ប្រសិនបើព្រះជាម្ចាស់យកចិត្ដទុកដាក់នឹងលោកនៅពេលលោកអធិស្ឋានហាក់ដូចជាព្រះជា្ចាស់បានបើកព្រះនេត្រហើយមើលមកលោក។ ការបកប្រែរបៀបផ្សេងទៀតៈ «សូមមើលមកខ្ញុំ» ឬ «យកចិត្តទុកដាក់ចំពោះខ្ញុំ» (សូមមើលៈ rc://*/ta/man/translate/figs-metaphor)

ដូច្នេះព្រះអង្គនឹងឭសេចក្តីអធិស្ឋានរបស់អ្នកបម្រើរបស់ព្រះអង្គ

ដូច្នេះសូមឲ្យព្រះអង្គបានផ្ទៀងព្រះកាណ៌ស្ដាប់សេចក្ដីអធិស្ឋានដែលទូលបង្គំជាអ្នកបម្រើរបស់ព្រះអង្គកំពុងតែអធិស្ឋាន។ «ពាក្យថា» «អ្នកបម្រើ» សំដៅទៅលោកនេហេមា។ នេះជារបៀបដែលមនុស្សម្នាក់អាចនិយាយទៅកាន់ចៅហ្វាយរបស់គេដើម្បីបង្ហាញពីភាពបន្ទាបខ្លួន និងការគោរព។

ថ្ងៃ និង យប់

ដោយនិយាយដូច្នេះ លោកអធិស្ឋានទាំងពេលថ្ងៃ និងពេលយប់ លោកនេហេមាសង្កត់ធ្ងន់ទៅលើភាពញឹកញាប់នៃការអធិស្ឋានរបស់លោក។ ការបកប្រែរបៀបផ្សេងទៀតៈ «គ្រប់ពេលវេលា» (សូមមើលៈ rc://*/ta/man/translate/figs-merism)

ទូល‌បង្គំ និងក្រុម​គ្រួសារ​របស់​ឪពុក​ទូល‌បង្គំ​

ពាក្យថា «អ្នកផ្ទះ» សំដៅទៅលើគ្រួសារ។ ការបកប្រែរបៀបផ្សេងទៀត៖ «ទូល‌បង្គំ និងក្រុម​គ្រួសារ​របស់​ឪពុក​ទូល‌បង្គំ» (សូមមើលៈ rc://*/ta/man/translate/figs-metonymy)