km_tn/neh/01/01.md

3.9 KiB

នេហេមា ​ហាកាលា ហាណានី

ទាំងនេះគឺជាឈ្មោះរបស់មនុស្ស។ (សូមមើល៖ rc://*/ta/man/translate/translate-names)

នៅ​ខែ​មិគ្គសិរ

«​ខែ​មិគ្គសិរ» គឺជាខែទី៩ នៃប្រតិទិនរបស់ជនជាតិហេប្រឺ។ នេះគឺជាកំឡុងពេលចុងក្រោយនៃខែវិច្ឆិកា និងផ្នែកដំបូងនៃដើមខែធ្នូតាមប្រតិទិនលោកខាងលិច។ (សូមមើល៖ [[rc:///ta/man/translate/translate-hebrewmonths]] និង [[rc:///ta/man/translate/translate-names]])

ក្នុង​ឆ្នាំ​ទី​ម្ភៃ

លោកនេហេមាគឺសំដៅទៅលើចំនួនឆ្នាំដែលអ័ថាស៊ើកសេសសោយរាជ្យជាស្ដេច។ ការបកប្រែរបៀបផ្សេងទៀតៈ «នៅឆ្នាំទីម្ភៃ នៃរជ្ជកាលរបស់អាថាស៊ើកសេស ស្ដេចនៃពើស៊ី» (សូមមើលៈ [[rc:///ta/man/translate/figs-explicit]] និង [[rc:///ta/man/translate/translate-ordinal]])

បន្ទាយទីក្រុងស៊ូសាន

នេះគឺជាទីក្រុងមួយរបស់ស្តេចនៃចក្រភពពើស៊ី ដែលមានទីតាំងស្ថិតនៅក្នុងប្រទេសអេឡាំ។ នេះជាទីក្រុងដែលមានកំពែងរឹងមាំ និងមានកំពែងខ្ពស់ព័ទ្ធជុំវិញ។

បងប្អូនរបស់ខ្ញុំម្នាក់ លោកហាណានី

លោកហាណានីជាបងប្អូនប្រុសបង្កើតរបស់លោកនេហេមា។

លោកហាណានីបានមកពីស្រុកយូដាជាមួយអ្នកផ្សេងទៀត

«លោកហាណានីបានមកពីស្រុកយូដាជាមួយនឹងអ្នកផ្សេងទៀត»

ពួក​យូដា​ដែល​បាន​ភៀស​ខ្លួន ជនជាតិយូដាដែលនៅសេសសល់នៅទីនោះ

ឃ្លាទាំងពីរនេះគឺសំដៅទៅលើក្រុមមនុស្សតែមួយ។ វាអាចមានអត្ថន័យតែ១) ជនជាតិយូដាមួយចំនួនដែលត្រូវបានគេនិរទេសទៅបាប៊ីឡូនប៉ុន្តែបានរត់គេចខ្លួនហើយបានត្រឡប់ទៅរស់នៅក្នុងក្រុងយេរូសាឡិម ឬ ២) ជនជាតិយូដាមួយចំនួនដែលបានរត់គេចពីពួកអ្នកដែលប៉ុនប៉ងនាំពួកគេទៅជាឈ្លើយនៅបាប៊ីឡូន ហើយដូច្នេះមានអ្នកនៅសល់នៅក្រុងយេរូសាឡិម។ ដោយសារមិនច្បាស់ពីកន្លែងដែលពួកគេបានរត់គេចខ្លួន វាជាការល្អបំផុតដែលមិនត្រូវបញ្ជាក់នៅក្នុងការបកប្រែ។ ការបកប្រែផ្សេងទៀត៖ «ជនជាតិយូដាដែលបានរត់គេចពីការនិរទេស និងអ្នកដែលនៅសល់ក្នុងក្រុងយេរូសាឡិម» (សូមមើលៈ rc://*/ta/man/translate/figs-explicit)