km_tn/mrk/15/16.md

2.0 KiB

​ទីធ្លា​បន្ទាយ (ដែលជាទីបញ្ជាការរដ្ឋាភិបាល)

នេះជាកន្លែងដែលទាហានរ៉ូម៉ាំងនៅក្រុងយេរូសាឡឹមរស់នៅ និងអភិបាលបានស្នាក់ ពេលគាត់នៅក្រុងយេរូសាឡឹម។ «ទីធ្លារបស់បន្ទាយទាហាន» ឬ «ទីធ្លានៃទីលំនៅរបស់អភិបាល» ។

កង​ទាហាន​ទាំង​មូល​

«អង្គភាពទាំងមូលនៃទាហាន»

គេ​យក​អាវ​ពណ៌​ក្រហម​ទុំ​មក​ពាក់​ឲ្យ​ព្រះយេស៊ូ

ពណ៌ស្វាយជាពណ៌ដែលពាក់ដោយរាជ្យវង្យ។ ពួកទាហានមិនជឿថា ព្រះយេស៊ូជាស្ដេចទេ។ ពួកគេបានស្លៀកពាក់ឲ្យទ្រង់តាមរបៀបនេះ ដើម្បីចំអកឲ្យទ្រង់ពីព្រោះអ្នកផ្សេងទៀតនិយាយថា ទ្រង់ជាស្តេចរបស់ជនជាតិយូដា។

បន្លា​មក​ក្រង​ធ្វើ​ភួង

«មកុដធ្វើពីបន្លា»

សូមថ្វាយបង្គំ ​​ស្ដេចនៃសាសន៍​យូដា!

ការថ្វាយបង្គំ ដោយលើកដៃត្រូវបានប្រើដើម្បីស្វាគមន៍អធិរាជរ៉ូម៉ាំង។ ពួកទាហានមិនជឿថា ព្រះយេស៊ូជាស្តេចរបស់ជនជាតិយូដាទេ។ ផ្ទុយទៅវិញពួកគេនិយាយបែបនេះដើម្បីចំអកឲ្យទ្រង់។ (សូមមើល: rc://*/ta/man/translate/figs-irony)